ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​មនុស្ស​ជាង​៤០០​នាក់ ពាក់​ព័ន្ធ​​នឹង​បទល្មើស​នានា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​មួ​យស​ប្ដា​ហ៍​កន្លង​មក ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​៤៦៧​នាក់…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួ​យស​ប្ដា​ហ៍​កន្លង​មក ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​៤៦៧​នាក់ ​ពាក់ព័ន្ធ​​បទល្មើស​នានា​។

ការ​ឃាត់ខ្លួន​នេះ​ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀនបទល្មើស​ព្រហ្មទណ្ឌក្មេង​ទំនើង និង​ល្បែងស៊ីសង​ត្រូវ​បាន​កម្លាំង​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស​អនុវត្ត​យ៉ាង​សកម្ម​។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃបានឱ្យ​ដឹង​ នៅ​ថ្ងៃ​ទី​៦ ខែឧសភា​ ឆ្នាំ​២០២៤​ថា ក្នុង​ចំណោម​ជនសង្ស័យ​សរុប​ដែល​សមត្ថកិច្ច​នគរបាល​ជាតិ ចាប់ពី​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់​ឃាត់ខ្លួន​បាន​នោះ មាន​២៥៩​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​១០៧​ករណី ៩៣​នាក់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ​៥៧​ករណី ៨៥​នាក់​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង និង​៣០​នាក់​ពាក់ព័ន្ធ​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​។

ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន គឺជា​កិច្ចការ​អាទិភាព​មួយ ក្នុង​ចំណោម​កញ្ចប់​ការងារ​អាទិភាព​ទាំង​៦ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​បង្កើន​ការ​យកចិត្តទុកដាក់​អនុវត្ត​ចាប់ពី​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ខណៈ​រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​ដូច​គ្នា​ដែរ​នូវ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូ​ទាំង​ប្រទេស​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដោយ​ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ មាន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ​ចំនួន ៥៦ ៤៤៥ នាក់ ក្នុង​នោះ​វិជ្ជមាន​ចំនួន​៧៦​នាក់ និង​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​៕​​

អត្ថបទសរសេរ ដោយ