ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដឹកនាំ​មន្ត្រី​ជំនាញ​ ចុះ​ពិនិត្យ​នៅ​តាម​ស្ថានីយ​ និង​ប្រឡាយ​ ដើម្បី​រិះរក​វិធានការ​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ស្ថានីយ​បូមទឹក​បឹង​ទំពុន ជា​ស្ថានីយ​បូមទឹក​ ដែល​ធំ​ជាងគេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ច្រើន​គ្រឿង និង​មាន​សមត្ថភាព​បូមទឹក​បាន​ក្នុង​មួយ​វិនាទី​ជាង​៤០​ម៉ែត្រត្រីគុណ ហើយ​ស្ថានីយ​នេះ ក៏​ស្ថានីយ​បូមទឹក ដែល​រំដោះ​ទឹក​បានជា​ច្រើន​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​…

រាជធានី​ភ្នំពេញ​ ៖ ស្ថានីយ​បូមទឹក​បឹង​ទំពុន ជា​ស្ថានីយ​បូមទឹក​ ដែល​ធំ​ជាងគេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ច្រើន​គ្រឿង និង​មាន​សមត្ថភាព​បូមទឹក​បាន​ក្នុង​មួយ​វិនាទី​ជាង​៤០​ម៉ែត្រត្រីគុណ ហើយ​ស្ថានីយ​នេះ ក៏​ស្ថានីយ​បូមទឹក ដែល​រំដោះ​ទឹក​បានជា​ច្រើន​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ ផង​ដែរ ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ពាក់​ព​ន្ធ័​ចុះ​ទៅ​ពិនិត្យ ប្រឡាយ ស្ថា​នី​យ​បូមទឹក​បឹង​ទំពន់ និង​ប្រឡាយ​ស្ថា​នី​យ​បឹង​ត្របែក នា​ព្រឹក​ថ្ងៃ​០៦ ឧសភា​នេះ ​ដើម្បី​រិះរក​វិធានការ​រំដោះ​ទឹក​លិច ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ​៖ ស្ថានីយ​បូមទឹក​បឹង​ទំពុន ជា​ស្ថានីយ​បូមទឹក​ ដែល​ធំ​ជាងគេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បំពាក់​ម៉ូ​ទ័​រ​បន្ថែម​ជា​ច្រើន​គ្រឿង នឹង​អាច​រំដោះ​ទឹក ​បានជា​ច្រើន​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​នៅខណ្ឌទួលគោក សែន សុខ ពោធិ​សែន​ជ័យ និង​ខណ្ឌ​កំ​បូល​។ ពាក់ព័ន្ធ​និង​គម្រោង​សំដៅ​បញ្ចប់បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ តាម​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា ណែ​ត នាយក​រដ្ឋមន្ត្រី រាជធានី​ភ្នំពេញ​មាន​គម្រោង​ចំនួន​៥០​គម្រោង ហើយ​ក្នុង​គម្រោង​នេះ ​ប្រឡាយ​បឹង​ត្របែក ​ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​នេះ​ដែរ ​។

លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​គោលបំណង​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ សំដៅ​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ ​ក្នុង​រយៈពេល៥​ឆ្នាំ ក្រោយ​បញ្ចប់​គម្រោង​នេះ​ រាជធានី​ភ្នំពេញ​ នឹង​លែង​លិចលង់ ជាមួយ​និង​ការ​សាទរ​ពី​ប្រជាពលរដ្ឋ ​។

លោក ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​មេត្តា​ទុកដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ ជៀសវាង​ឱ្យ​បាន ការ​បោះ​សំរាម​ចូល​ក្នុង​អណ្តូង​លូ ប្រឡាយ ដែល​ធ្វើ​អោយ​ទឹក​មិន​អាច​ហូរ​បាន ​។

គួរ​បញ្ជាក់​ទៀត​ថា នៅ​ភ្នំពេញ មាន​ស្ថានីយ​បូមទឹក​ទាំង​១៤​កន្លែង ហើយ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ ស្ថានីយ​បូមទឹក​ទាំង​១៤​កន្លែង​នេះ បាន​បើក​ប្រតិបត្តិការ​ព្រម​ៗ​គ្នា​តែ​ម្តង ដែល​ធ្វើ​ឱ្យរាជធានី​ភ្នំពេញ​អស់​ក្តី​បារម្ភ រឿង​លិច​យូរ​ទៀត ​៕

អត្ថបទសរសេរ ដោយ