រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីផឹកស្រវឹងដេកលង់លក់ហើយស្ត្រីជាប្រពន្ធ យកកាំបិតកាប់ក្បាល និងអាករជើងឈាមហូរស្រោចផ្ទះ រួចគេចខ្លួនបាត់។បន្ទាប់ពីគេច ខ្លួនទៅស្រុកកំណើតនៅស្រុកកោះធំខេត្តកណ្ដាលត្រូវបានក្រុមគ្រួសារប្ដឹងសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅ បន្ទប់ជួលលេខ៦ ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីជាប្រពន្ធដែលជាឃាតករសម្លាប់ប្ដី ឈ្មោះ ភឿ សាវន អាយុ៣៩ឆ្នាំ មុខរបរកម្មាការីនី។ចំណែកជនរងគ្រោះ ឈ្មោះ ជិន ជឿន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមការបំភ្លឺពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រវឹងដេកលង់លក់នៅក្នុងបន្ទប់ស្រាប់តែស្ត្រីជាប្រពន្ធបានធ្វើសកម្មភាពកាប់និងអាករជើងប្ដីបណ្តាលអោយឈាមហូរពេញបន្ទប់ហើយជនរងគ្រោះបានវាចេញមកក្រៅ។ ក្រោយមកទើបដឹងរួចក៏រាយការណ៍ទៅមេភូមិហៅរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅមន្ទីពេទ្យតេជោសន្តិភាព ពេលទៅដល់ពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ។
តាមព័ត៌មាន បានឲ្យដឹងទៀតថា កន្លងមកពីរនាក់ប្ដីប្រពន្ធរស់នៅជាមួយគ្នាតែងតែបង្ករទំនាស់ចុះតែងគ្នាពេលខ្លះស្ត្រីជាប្រពន្ធដូចកំរាលចូលដេញកាប់អ្នកជិតខាងព័ត៌មានដែរ។បន្ទាប់ពីធ្វើសកម្មភាពកាប់និងអាករជើងបុរសជាប្ដីស្ត្រីរូបនោះបានគេចខ្លួនទៅស្រុកកំណើតនៅ ភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលហើយត្រូវទទួលបានព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលស្រុកកោះធំឃាត់ខ្លួនរួចបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកកាំបិត ប៉័ងតោដងជ័រ ពណ៌ខ្មៅ កាប់ទៅលើជនរង គ្រោះជាប្តី ត្រូវក្បាល និងស្នងជើងខាងស្តាំ ពិតប្រាកដមែន។តាមស្ត្រីជាឃាតករបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុខ្លួននឹងប្ដីមានទំនាស់គ្នាដោយសារប្ដីប្រចណ្ឌ។ បន្ទាប់ពីមានទំនាស់គ្នាបុរសជាប្ដីបានបានប្រើហិង្សាជាហេតុធ្វើឲ្យនាងរត់ទៅយកកាំបិតមកកាប់លើប្ដីបណ្តាលអោយមានរបួសហូរឈាមរហូតដល់ស្លាប់។
ទោះបីជាយ៉ាងណា ពុំមានសាក្សីណាឃើញហេតុការណ៍នេះច្បាស់ឡើយ។ គួរបញ្ជាក់ថា ជនរងគ្រោះនិងឃាតករដែលជាប្រពន្ធត្រូវជាបងប្អូនជាទូតមួយនឹងគ្នាហើយរស់នៅជាមួយគ្នាជាប្ដីប្រពន្ធបានកូនចំនួនពីរនាក់,១-ឈ្មោះជឿនលៀងផេង ភេទប្រុស១៧ឆ្នាំ មុខរបរជាចុងភៅ ២-ឈ្មោះជឿនសុខមានភេស្រី អាយុ១៥ឆ្នាំ។សពត្រូវបានក្រុមគ្រួសារបញ្ជូនមកតម្កល់នូវឈាបន្ថានវត្តអរុណវត្តីដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកព័តមាននេះ