ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​​១១១ ​ពាក់ព័ន្ធ​ករណី​ឆបោក​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​អគារ​មួយ​កន្លែង​ស្ថិត​ក្នុង​​សង្កាត់​បឹង​សាឡា​ង

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​ចម្រុះ​នៃ​គណ​:​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ ស្ថិត​នៅ​អគារ​សម្រាប់​ជួល​មាន​ទីតាំង​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​២៥៥…

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​ចម្រុះ​នៃ​គណ​:​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ ស្ថិត​នៅ​អគារ​សម្រាប់​ជួល​មាន​ទីតាំង​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​២៥៥ ក្រុម​ទី​១៤ ភូមិ​៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១១​នាក់ ក្នុង​នោះ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ចំនួន​១០៦​នាក់ (​ស្ត្រី​៣៦​នាក់ ) និង​បុរស​ជនជាតិ​ខ្មែរ ចំនួន​០៥​នាក់ ។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ​។

ឯកឧត្តម ពេ​ទ អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​សម្ភារជា​វត្ថុ​តាង​រួម​មានៈ រថយន្ត​០២​គ្រឿង ម៉ាក HYUNDAI STA​RIA ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2CB-5952 និង​ម៉ាក HYUNDAI STARIA ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2CB-1921 ។

ក្រោយ​ពី​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​ បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង​ទាំងអស់​ដែល​បាន​ដកហូត​ពី​ទីតាំង​សង្ស័យ​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី ។

ដោយឡែក​ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយ​ទទួល​បានការ​បញ្ជា​ពី​អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស ថេ​ន ស្នងការ​រង​ទទួល​ដឹកនាំ​ផែនការ​ងារ​អន្តោប្រវេសន៍ និង​មានការ​ចូលរួម​សហការ​ពី​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​. ឆ​.​ប​.) បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​មួយ​កន្លែង​នៅ​អគារ​លេខ​៦៥ IOS TOWER ស្ថិត​នៅ​ផ្លូវ​លេខ​៩៥ ភូមិ​០៨ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​​​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ