ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់​ក្មេង​ប្រុស​២​នាក់ ពី​​ខេត្តសៀមរាប រក​ឃើញ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​ក្មេង ០២​នាក់ បាន​ចេញពីផ្ទះ នៅ​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២…

រាជធានី​ភ្នំពេញ ៖ ករណី​ក្មេង ០២​នាក់ បាន​ចេញពីផ្ទះ នៅ​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ បាន​រក​ឃើញ​នៅ​ចំណុច​ក្នុង​បរិវេណ​កោះ​ពេជ្រ ។

ករណី​បាត់​ក្មេង​ប្រុស​ទាំង​២​នាក់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ថា មាន​ករណី​ក្មេង​ចំនួន​០២​នាក់ ចេញពីផ្ទះ​នៅ​ខេត្តសៀមរាប​នោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ សហការ​ជាមួយ​សន្តិសុខ​កោះ​ពេជ្រ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ ក៏​បាន​ប្រទះ​ឃើញ និង​នាំ​ក្មេង​នោះ​មក​សួរនាំ និង​ឲ្យ​រង់ចាំ​នៅ​ស្នាក់​ការ​សន្តិសុខ​កោះ​ពេជ្រ ជា​បណ្តោះអាសន្ន ដើម្បី​ទំនាក់ទំនង​ក្រុម​គ្រួសារ របស់​ក្មេង​ទាំង​០២​នាក់ ។

សូម​ជម្រាប​ឡើង​វិញ​ថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ក្មេង​ប្រុស​ទាំង​២​នាក់​បងប្អូន ដែល​បាត់​នោះ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​នៅ​ភ្នំពេញ ។

ករណី​ក្មេង​រត់​ចេញពីផ្ទះ​នោះ មិនមែន​ជា​ករណី​ចាប់ជំរិត​ក្មេង​ប្រុស ២​នាក់​បងប្អូន​នោះ​ទេ គឺ​ព្រោះតែ​ខឹង​ឪពុក​ម្តាយ​ដែល​តែងតែ​អប់រំ និង​វា​.​យ​ជា​រឿយ​ៗ ទើប​ធ្វើ​ឱ្យ​ក្មេង​ប្រុស​ទាំង​២​នាក់​រត់​ចេញពីផ្ទះ ។

លោកស្នងការ​រង​នគរបាល​ខេត្ត​បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ ដោយ​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ ប៉ិច សុ​ខេន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវជា​ម្ដាយ​ក្មេង​រង​គ្រោះ​បាន​រាយការណ៍​មក​ថា កូនប្រុស​ទាំង​២​នាក់​របស់​គាត់ គឺ​ម្នាក់​ឈ្មោះ ហ៊ុន គឹ​ម​ហេង អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន សុខ​វិសាល អាយុ​៩​ឆ្នាំ បាន​ចេញ​ទៅ​រៀន​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​សាលា​អនុ​វិទ្យាល័យ​ធ្លក​អណ្ដូង ស្ថិត​ក្នុងភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លរ​ក្រាម ក្រុង​-​ខេត្ត​សៀម រាប ហើយ​តែងតែ​មក​ដល់​ផ្ទះ​នៅ​ម៉ោង​១២​និង​៣០​នាទី​រសៀល ដូច​សព្វមួយដង ប៉ុន្តែ​កូន​របស់​គាត់​ទាំង​២​នាក់ បាន​ចេញ​ទៅ​រៀន​តាម​ទំលាប់​ដូច​រាល់ដង ដោយ​ឌុ​ប​គ្នា​ជាមួយ​បងប្អូន ហើយ​រហូត​ដល់​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ស្រាប់តែ​មិនឃើញ​កូន​មក​វិញ គាត់​ក៏​បាន​ទូរ​សព្ទ​ទៅ​កូន​តែ​មិន​ចូល ដោយ​ប្លែក ព្រោះ​រាល់ដង​កូន​គាត់​មិន​ដែល​បិទ​ទូរ​សព្ទ​ទេ ហើយ​គាត់​បាន​ទូរ​សព្ទ​សួរ​បងប្អូន​ថា តើ​បានឃើញ​កូន​ដែរ​ឬទេ ? ហើយ​បងប្អូន​ប្រាប់​ថា «​អត់​ឃើញ​ទេ​» ទើប​គាត់ និង​ប្ដី ព្រមទាំង​បងប្អូន បាន​នាំ​គ្នា​ដើរ​រក តែ​ដើរ​ក​មិនឃើញ​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ ។

នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ ឧសភា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ស្រាវជ្រាវ​ករណី​បាត់​ក្មេង បាន​បែងចែក​ជា ២​ក្រុម ៖
-​ក្រុម​ទី​មួយ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង អ៊ុ ចំរើន ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ទៅ​ផ្ទះ​ជន​រង​គ្រោះ​ទុក​ចោល​នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ចុះ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព និង​បំភ្លឺ​អ៊ុំ​ស្រី​ឈ្មោះ ទី ឌៀប ភេទ​ស្រី ដែល​រស់នៅ​ជិត​ផ្ទះ ករណី​ក្មេង​ដែល​បាន​បាត់​ពី​ផ្ទះ ហើយ​អ៊ុំ​ស្រី​ក៏​បាន​បំភ្លឺ​ថា នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ក្នុង​ថ្ងៃ​ទី​១២ ខែឧសភា គាត់​បានឃើញ​ក្មេង​ប្រុស​ទាំង​ពីរ​នោះ ជិះ​កង់​កាត់មុខ​ផ្ទះ​របស់​គាត់ ។

-​ចំណែកឯ​ក្រុម​ទី​២ មាន​លោក​វរសេនីយ៍ទោ សំ សុខ​ហេង អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស​, លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ,​លោកនាយ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​, លោក​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​, មន្ត្រី​នគរបាល​ប៉ុស្តិ៍​ក​ណ្ដែ​ក ចុះ​ទៅ​ស៊ើបអង្កេត​ផ្ទះ​គ្រួសារ​ដែល​បាន​បាត់​ក្មេង ក្នុង​ឃុំ​ក​ណ្ដែ​ក ។

លុះ​រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ឧសភា កម្លាំង​ជំនាញ បាន​ទទួល​ព័ត៌មាន​ថា ឃើញ​ក្មេង​ទាំង​ពីរ​នោះ​នៅ​ក្រុងភ្នំពេញ លោកស្នងការ​រង អ៊ុ ចំរើន ក៏​បាន​ទាក់ទង​ទៅ​វរសេនីយ៍ឯក សាន សុខ​សីហា ប្រធាន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ចុះ​ទៅ​ទីតាំង​វត្តថា​ន់ និង​ក្រុមការងារ​របស់​លោក​វរសេនីយ៍ទោ សំ សុខ​ហេ​ន បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព ក្នុង​វត្តថា​ន់ វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៤ ខែឧសភា ក៏​បាន​ប្រទះ​ឃើញ​ក្មេង​ទាំង​ពីរ​នាក់ នោះ​ដើរ​ចេញពី​ក្នុង​បរិវេណ​វត្តថា​ន់ ទៅ​ក្បាលថ្នល់ ហើយ​កម្លាំង​ជំនាញ ក៏​បាន​ទទួល​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ដែល​ឆែកឆេរ​នៅ​ក្នុង​វត្តថា​ន់ ឲ្យ​ឪពុក​ម្ដាយ និង​បងប្អូន​មើល​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​នោះ ដើម្បី​បញ្ជាក់​ថា រូបភាព​ក្មេង​ទាំង​ពីរ​នាក់​នោះ ពិតជា​កូនប្រុស​ទាំង​ពីរ​របស់​គាត់​ពិតប្រាកដ​មែន ហើយ​កម្លាំង​ជំនាញ ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍ រក​ក្មេង​បន្ត រហូត​មក​ដល់​នៅ​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ បាន​រក​ឃើញ​នៅ​ចំណុច​ក្នុង​បរិវេណ​កោះ​ពេជ្រ ។

​បច្ចុប្បន្ន កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ បាន​ប្រគល់​ក្មេង​ទាំង​២​នាក់ ជូន​ទៅ​ឪពុក​បង្កើត​យក​ទៅ​ស្រុក​កំណើត​វិញ​ហើយ ៕

«ដឹង​ដំណឹង​ខ្លះ​ហើយ ករណី​ក្មេង​ប្រុស​២​នាក់​រត់​ចោលផ្ទះ ក្រោយ​រក​ឃើញ​តម្រុយ​ពី​កាមេរ៉ា​(​វី​ដេ​អូ​)»

ឪពុក​ម្តាយ​បង្ហោះ​ថា​គេ​ចាប់​កូនប្រុស​២​នាក់​ដាក់​ឡាន លុះ​ចុះ​ពិនិត្យ ទើប​ដឹង​រឿង​ពិត

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ