ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់សោ​ទ្វារ​​ទីតាំង​កត់​កន្ទុយលេខ ឃាត់ខ្លួន​មេ​ឆ្នោត​២​នាក់ រួម​ជាមួយ​លុយ​ជិត៧​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​កក់​ឆ្នោត​ខុសច្បាប​ដុះស្លែ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ខាងក្រោយ​រោងចក្រ​ស៊ីឡាំង​ហួរ ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​កម្លាំង​នគរបាល

រាជធានី​ភ្នំពេញ ៖ ទីតាំង​កក់​ឆ្នោត​ខុសច្បាប​ដុះស្លែ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ខាងក្រោយ​រោងចក្រ​ស៊ីឡាំង​ហួរ ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​កម្លាំង​នគរបាល និង​អាជ្ញាធរ​ខណ្ឌមានជ័យ រួម​ទាំង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ចែ សុង បាន​បើក​ការ​បង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង១៤ និង៤៥​នាទី​រសៀល​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ​២០១៦ នេះ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់ រក​ឃើញ​លុយ​ដុល្លារ និង​ខ្មែរ​សរុប ជិត៧​ម៉ឺន​ដុល្លារ ។

មេ​ឆ្នោត​ប្តី​ប្រពន្ធ​២​នាក់​ដែល​ត្រូវ​ឃាត់​ខ្លូ​ន ទី​១​មានឈ្មោះ ញឹ​ម កុសល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ សុខ មួ​ង​ហេង អាយុ​៤៧​ឆ្នាំ​ដូច​គ្នា ។ ទាំង​២​នាក់​ស្នាក់​នៅ ទីតាំង​ចាប់ខ្លួន ។

សូម​បញ្ជាក់​ថា ចាក់សោ​ទ្វារ​ពី​ខាងក្នុង មិន​ឲ្យ​សមត្ថកិច្ច​ចូល​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ ក្នុង​ការ​ចុះ​បង្ក្រាប​នេះ ដំបូង​ឡើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​មក​ដល់ ម្ចាស់​ទីតាំង បាន​ស្រវា​ទាញ​ទ្វារ​ផ្ទះ​ចាក់សោពី​ខាងក្នុង​ ពុំ​អោយ​សមត្ថកិច្ច​មូល​ឡើយ ។ លុះ​បាន​ជាង២០​នាទីក្រោយមកសមត្ថកិច្ច​បាន​សម្រេចចិត្ត​យក​ម៉ូ​ទ័​រ​ត្រៀម​កាត់​សោរ​ចូល​ទៅ ​ទើប​ម្ចាស់​ទីតាំង​ព្រម​បើកទ្វារ​អោយ​ចូល ។ ក្នុង​នោះ​គេ​ក៏​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​លោក​ឌីរ័​ត្ន​ ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ចូលរួម​ផង​ដែរ ។

ក្នុង​ការ​បង្ក្រាប​នេះ​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​មាន ចុងសន្លឹក​ឆ្នោត​ដែល​ចាក់​សល់​រាប់រយ​សន្លឹក ប៊ិ​ច​ជា​ច្រើន​ដើម ម៉ា​ស៊ិ​ន Fax សម្រាប់​ព្រី​ន​សន្លឹក​ឆ្នោត ១​គ្រឿង កាស្យូ​១៥​គ្រឿង ក្នុង​នោះ​ដែរ រក​ឃើញ​លុយ​ដុល្លារ​ជិត ៧​ម៉ឺន​ដុល្លារ​អា​មេ​រិច និង​លុយ​ខ្មែរ​ជាង ១០​លាន​រៀល​ផង​ដែរ ។

យ៉ាងណាមិញ បច្ចុប្បន្ន​មេ​ឆ្នោត​ទាំង ២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន រង​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី នៃ​ច្បាប់​នៅ​ពេល​ក្រោយ ៕