ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឡើងទៅមើលម្តាយឈឺមួយភ្លែត ត្រូវ​ចោរគាស់បន្ទប់ជួលលួ.ចម៉ូតូ និងកាបូបលុយអស់​

54 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ខណៈ​ចាក់សោ​ម៉ូតូ​ក្នុង​បន្ទប់​ជួល​រួច​ឡើង​ទៅ​មើល​ម្តាយ​មួយ​ភ្លែត​ចុះ​មក​វិញ ក៍​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​សោ​បន្ទប់​លួច​យក​ម៉ូតូ​និង​កាបូប​លុយ​ទៅ​បាត់​អស់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១៨​ខែមករា​ឆ្នាំ​២០២៦ នៅ​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​២ សង្កាត់​អូ​របែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ម្ចាស់​ម៉ូតូ​មានឈ្មោះ…

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ខណៈ​ចាក់សោ​ម៉ូតូ​ក្នុង​បន្ទប់​ជួល​រួច​ឡើង​ទៅ​មើល​ម្តាយ​មួយ​ភ្លែត​ចុះ​មក​វិញ ក៍​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​សោ​បន្ទប់​លួច​យក​ម៉ូតូ​និង​កាបូប​លុយ​ទៅ​បាត់​អស់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១៨​ខែមករា​ឆ្នាំ​២០២៦ នៅ​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​២ សង្កាត់​អូ​របែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ម្ចាស់​ម៉ូតូ​មានឈ្មោះ រិ​ទ្ធ​ពេជ្រ ពិសី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​២ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ ចំនែក​ម៉ូតូ​ដែល​ជនសង្ស័យ​គាស់​បន្ទប់​យក​ទៅ​ម៉ាក ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០២៥ ពណ៌​ខ្មៅ 1KN-6933​ជា​ម៉ូតូ​បង់រំ​លោះ​។

តាម​ការ​រៀបរាប់​ពី​បងប្អូន​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់ បាន​ទុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០២៥​ក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ហើយ​បាន​ចាក់សោ​បន្ទប់ រួច​ហើយ​បាន​ដើរ​ឡើង​ទៅ​បន្ទប់​ជួល​ជាន់​ទី​៣ ដើម្បី​មើល​ម្តាយ​ឈឺ ផង​ដែរ ។ បន្ទាប់​ពី​មើល​ម្តាយ​ហើយ អ្នក​ទាំង​២​បាន​ចុះ​មក​បន្ទប់​របស់​ខ្លួន​វិញ បាន​ចាក់សោ​បន្ទប់​ចូល​ផ្ទះ ស្រាប់តែ​បាត់​ម៉ូតូ​របស់​ខ្លួន ហើយ​នៅ​ក្នុង​បន្ទប់​មាន​ស្ថានភាព​រញ៉េរញ៉ៃ ព្រមទាំង​បាត់​កាបូប​លុយ​ដែល​មាន​លុយ​មួយ​ចំនួន​ថែម​ទៀត​ផង ។

ករណី​នេះ​ផង​ដែរ បន្ទាប់​ពី​បាត់​ម៉ូតូ​និង​កាបូប​លុយ​ហើយ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​អូ​បែក​ក្អម​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​និង​ម៉ូតូ​របស់​គាត់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ