ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សោ​ទ្វារ​ពី​ខាងក្នុង មិន​ឲ្យ​សមត្ថកិច្ច​ចូល​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង១៤ និង៤៥​នាទី​រសៀល​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ​២០១៦ នេះ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង១៤ និង៤៥​នាទី​រសៀល​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ​២០១៦ នេះ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ដុះ​ស្លែ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោយ​រោងចក្រ​ស៊ីឡាំង​ហួរ ។ ក្នុង​នោះ​គេ​ក៏​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​លោក​ឌីរ័​ត្ន​ ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ចូលរួម​ផង​ដែរ ។

ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​សម្របសម្រួល​ពីព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោម​ចែ សុង ។ យ៉ាងណាមិញពេល​នេះ ​ម្ចាស់​ទីតាំង​បាន​ចាក់សោទ្វារ​ពី​ខាងក្នុង ហើយ​សមត្ថកិច្ច​កំពុង​ព្យាយាម​ប្រើ​ម៉ូ​ទ័​រ​កាត់​សោរ​ចូល ៕