ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ស្លា.ប់ពលរដ្ឋម្នាក់ ​ខឹង​រឿង​ស៊ី​ផ្លេ​ម៉ូតូ​ឌឺដង​គ្នា​ ឈានដល់ការឃាត់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​​​​១​រូប និងគូ​កន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ​​​ចំនួន​​​២នាក់​​ជាប់ពាក់ព័ន្ធករណី​ជិះម៉ូតូស៊ីផ្លេដាក់គ្នា រួចដកកាំភ្លើ.ង​បា.ញ់​បុរស​ម្នាក់​

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ​​​ចំនួន​​​២នាក់​​ជាប់ពាក់ព័ន្ធករណី​ជិះម៉ូតូស៊ីផ្លេដាក់គ្នា រួចដកកាំភ្លើ.ង​បា.ញ់​បុរស​ម្នាក់​ បណ្តាល​​ឱ្យ​​ស្លា.ប់​ភ្លាម​ៗនៅកន្លែងកើតហេតុ​ ​បង្កការ​ភ្ញាក់​ផ្អើល​​នៅ​ចំណុច​រង្វង់​មូល​តោ​២ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​ កាលពី​វេលាម៉ោង​​១២និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២ ​កន្លងទៅនេះ ត្រូវបានសមត្ថកិច្ច​​កំណត់អត្តសញ្ញាណជនសង្ស័យ​ និង​ចាប់ឃាត់ខ្លួន​បានចំនួន​២នាក់​​​​​ ក្នុងនោះជនដៃដល់គឺ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ។ គួររំលឹកថា គ្រាន់តែ​រឿង​ចុច​ស៊ី​ផ្លេ​! ដក​កាំ​ភ្លើ​.​ង​បា​.​ញ់​បុរស​ម្នាក់​កណ្ដាល​ក្រុងព្រះសីហនុ

ជន​រង​គ្រោះ​ឈ្មោះ ចាន់​ប៉ូ រា​ណ ភេទ​ប្រុស អាយុ​១៩ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពត បច្ចុប្បន្នស្នាក់​នៅ​បន្ទប់​ជួល​ ស្ថិតក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​២​គ្រឿង ស៊ីផ្លេ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​តាម​បណ្តោយ​ផ្លូវ​២​ធ្នូ​ (​ផ្លូវ​កន្ទុយ​នាគ​)​ លុះ​មក​ដល់​ចំណុច​រង្វង់​មូល​តោ២ម៉ូតូ​ទាំង២គ្រឿង​ឈប់​នៅ​ក្លែង​កើតហេតុ រួច​ទាស់​សំដី​គ្នា​បន្តិចបន្តួច ទំនងជា​ខឹង​រឿង​​ស៊ីផ្លេ​ម៉ូតូ​ឌឺដង​ដាក់​គ្នា រួច​ជន​ដៃដល់​រូប​នោះ​ក៏​បាន​វាយ.​មក​លើ​ជន​រង​គ្រោះ​ ហើយ​បាន​បើក​កែបម៉ូតូ​យក​កាំភ្លើ.ង​មក​វា.យ​ទៅ​លើ​ភាគី​ជន​រង​គ្រោះម្នាក់​បែ.កក្បាល​ រួច​បា.ញ់​ជន​រង​គ្រោះ​ បណ្ដាល​ឱ្យ​ស្លា.ប់​ក្នុង​ថ្លុ.កឈា.ម​​​ ។ ​បន្ទាប់មក​​ជន​​ដៃដល់​ក៏​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

តាម​ប្រភពពី​សមត្ថកិច្ច​​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​នោះ​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សហការ​ជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រហូត​នៅ​វេលា​ម៉ោង១និង​៤០​នាទី​រំលង​អា​ធ្រា​ត្រថ្ងៃ​ដដែល កម្លាំង​ជំនាញ​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនសង្ស័យ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ជិន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ​ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត គឺ​ជា​ជន​ដៃដល់​ដែល​បាន​បា.ញ់​ជន​រង​គ្រោះ​ឈ្មោះ អំ ឆេ​កូ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​មួយ​កន្លែង ។ ប៉ុន្តែ​​រហូត​ដល់​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ស​ង្ស័​យ​បាន​ម្នាក់​ទៀត ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យទាំង​​​២នាក់ត្រូវបានសមត្ថកិច្ច​នាំយកទៅធ្វើការសាកសួរ​តាមនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ