ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែរឿងចុចស៊ីផ្លេ! ដក​​​កាំភ្លើ.ង​បា.ញ់​​បុរស​​ម្នាក់​កណ្ដាល​ក្រុងព្រះសីហនុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ បុរស​ម្នាក់​ត្រូវ​​ជនសង្ស័យ​បា.ញ់​សម្លា.ប់​ ​ដោយ​ករណី​នេះ​ត្រូវ​បាន​​មិត្តរបស់ជនរងគ្រោះ​អះអាង​ថា​

ខេត្ត​ព្រះ​សីហ​នុ​ ៖ បុរស​ម្នាក់​ត្រូវ​​ជនសង្ស័យ​បា.ញ់​​ បណ្តាល​ឱ្យស្លា.ប់​ភ្លាម​ៗនៅ​កន្លែងកើតហេតុ​​ ​ដោយ​ករណី​នេះ​ត្រូវ​បាន​​មិត្តរបស់ជនរងគ្រោះ​អះអាង​ថា​ ផ្តើម​ចេញពី​រឿងជិះម៉ូតូចុច​ស៊ីផ្លេដាក់គ្នា​ ធ្វើឱ្យជនសង្ស័យ​ខឹងក៏វា.យ និងដកកាំភ្លើ.ង​​បា.ញ់បែបនេះតែម្តង ។​

ហេតុការណ៍​​ខាងលើនេះ​បង្ក​ឱ្យមានការ​​ភ្ញាក់​ផ្អើលកើតឡើង​​កាលពី​​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០២២​ ​ត្រង់​ចំណុច​រង្វង់​មូល​តោ​២ ​ស្ថិតក្នុង​សង្កាត់​លេខ​៤ ខេត្តព្រះសីហនុ​ ។

បុរស​រងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ។​ ចំណែកជនសង្ស័យ ក៏​មិនស្គាល់អត្តសញ្ញាណ​ដែរ​ ពាក់​អាវយឺត​ពណ៌​ខ្មៅ ស្លៀក​ខោខ្លី​ពណ៌​ខ្មៅ ​ជាអ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ភី​ស៊ី​អ៊ិ​ច ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។​

តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​​និង​មិត្ត​បាន​ជិះ​ម៉ូតូ​ចេញពី​កន្ទុយ​នាគ​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ ខណៈ​ពេល​ធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​បង្ក​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​រួច​ហើយស៊ី​ផ្លេ​ខ្លាំង​ៗ ។ ពេល​នោះ​គាត់​ក៏​ស៊ី​ផ្លេ​តប​ទៅ​វិញ ស្រាប់តែ​ជន​បង្ក​​ដែលស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះខឹង​ ក៏​បាន​ចុះ​មក​វា.យ​គាត់​ និង​មិត្ត​​ភក្តិ ។​

​​តាម​ប្រភព​​​ដដែលបានបន្ត​ថា ​ពេល​នោះ​គាត់ ​និង​មិត្ត​​ភក្តិ បន្ទាប់​ពី​ត្រូវ​ជន​បង្ក​វា.យ​ហើយ ក៏​បាន​លើកដៃ​សំពះសុំទោស​ជន​បង្ក​ព្រមទាំង​សុំ​យក​ម៉ូតូ​ជិះ​ទៅ​ផ្ទះ​វិញ តែ​ជន​បង្ក​មិន​អស់ចិត្ត​ក៏​បាន​ដក​កាំភ្លើ.ង​ចេញ​មក​បា.ញ់​ទៅ​លើ​មិត្ត​​ភក្តិ​(​ជន​រង​គ្រោះ) បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ។ ​បន្ទាប់មក​​ជន​បង្កជិះ​ម៉ូតូ​​គេចខ្លួន​បាត់​តែម្តង ។​

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​ប្រចាំ​ក្រុងព្រះសីហនុ​បាន​ចុះ​មក​ដល់ទីតាំង​កើតហេតុ ព្រមទាំង​បានយក​ខ្សែ​រុំ​ព័ទ្ធ ដើម្បីពិនិត្យ និង​ស្រាវជ្រាវ​ភ្លាម​ៗ​នៅ​ជុំវិញ​ទីតាំង​កើតហេតុ​ ។ ​ចំណែក​ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រៀបចំ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំការ​ចេក​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ទទួលយក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ