ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប្រគល់​ទូរស័ព្ទ​ដែល​ជនជាតិ​ចិន​ភ្លេច ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ជនជាតិ​ចិន​ម្នាក់​បាន​ភ្លេច​ទូរស័ព្ទ​ដៃ ត្រូវ​បាន​នគរបាល​ខេត្ត ដែល​ប្រចាំការ​នៅ​ម្តុំ​តំបន់​ផាប់​ស្ទ្រី​ត រក​ឃើញ​ប្រគល់​ជូន​វិញ​ហើយ ដោយ​យោង​តាម​លោក​ឧត្តមសេនីយ៍ទោ

ខេត្តសៀមរាប ៖ ជនជាតិ​ចិន​ម្នាក់​បាន​ភ្លេច​ទូរស័ព្ទ​ដៃ ត្រូវ​បាន​នគរបាល​ខេត្ត ដែល​ប្រចាំការ​នៅ​ម្តុំ​តំបន់​ផាប់​ស្ទ្រី​ត រក​ឃើញ​ប្រគល់​ជូន​វិញ​ហើយ ដោយ​យោង​តាម​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប តែងតែ​ប្រជុំ​ដាក់​ផែនការ​ណែនាំ និង​បែងចែក​វេន​ប្រចាំ​បញ្ជា​នៅ​តំបន់​ផាប់​ស្ទ្រី​ត ដល់​កងកម្លាំង​នគរបាល​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប ត្រូវ​តែ​មក​ប្រចាំ​នៅ​តំបន់​ផាប់​ស្ទ្រី​ត ( POLICE BOX )​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ដើម្បី​រៀបចំ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អាជីវករ ឱ្យ​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​។

ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦នេះ លោក​វរសេនីយ៍ទោ វ៉ា​ន រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍ តំណាង​លោក​វរសេនីយ៍ទោ ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ បាន​ដឹកនាំ​កម្លាំង​មក​ប្រចាំ​វេន​បញ្ជា នៅ​តំបន់​ផាប់​ស្ទ្រី​ត ( POLICE BOX ) ហើយ​បាន​ទទួល​ពាក្យបណ្ដឹង​ភ្លេច​ទូរស័ព្ទ IPhone 6s មួយ​គ្រឿង​ពី​ជនជាតិ ចិនតៃវ៉ាន មានឈ្មោះ SHIN YUN ភេទ​ស្រី អាយុ​២៨ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៣០៣៤៨៣៨២៤ ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​សណ្ឋាគារ MIRCLE បន្ទប់​លេខ​៣៩២​។

  ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម លោក​ប្រធាន​ការិយាល័យ​បាន​យក​ទូរស័ព្ទ​ជនជាតិ​បរទេស​ម្នាក់​ទៀត​ហៅ ( CALL ) ទៅ​ទូរស័ព្ទ​ដែល​បាន​បាត់ ហើយ​ចូល​ត្រូវ​បាន​ម្ចាស់​រ៉ឺ​ម៉ក​លើក​និយាយ ហើយ​លោក​ប្រធាន​ការិយាល័យ​បាន​ធ្វើការ​សួរនាំ និង​ឲ្យ​គាត់​យក​ទូរស័ព្ទ​មក​ប្រគល់​ជូន​ភ្ញៀវ​បរទេស​វិញ​នៅ​កន្លែង​វេន​ប្រចាំ​បញ្ជា​តំបន់​ផាប់​ស្ទ្រី​ត ( POLICE BOX )​។ លោក​វរសេនីយ៍ទោ វ៉ា​ន រិ​ទ្ធ ប្រធាន​ការិយាល័យ​បាន​បន្ត​ឱ្យ​ដឹង​ថា ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី មានឈ្មោះ  ខាន់ ថេ​អូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប នេះ​ជា​ទឹកចិត្ត​ដ៏​ល្អ​របស់​ម្ចាស់​រ៉ឺ​ម៉ក​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​កងកម្លាំង​នគរបាល​ខេត្តសៀមរាប សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ទាំងអស់​ត្រូវ​មាន​សណ្ដាន​ចិត្តល្អ​ដូច​បុរស​ខាងលើ​នេះ​៕