ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​ព្រមាន​ចាត់វិធានការ​ដល់​ពលរដ្ឋ​ណា​​រារាំង​កា​រស​ម្លា​.​ប់ក​ណ្តុ​រ Hamster

2 ឆ្នាំ មុន

ហុងកុង ៖ អាជ្ញាធរ​ហុងកុង​និយាយ​ថា​ប៉ូ​លី​សនឹង​ចាត់វិធានការ​ចំពោះ​អ្នក​ស្រឡាញ់​សត្វ​ចិ​ញ្ចឹម​ទាំងឡាយ​ណា​ដែល​ព្យាយាម​រារាំង​

ហុងកុង ៖ អាជ្ញាធរ​ហុងកុង​និយាយ​ថា​ប៉ូ​លី​សនឹង​ចាត់វិធានការ​ចំពោះ​អ្នក​ស្រឡាញ់​សត្វ​ចិ​ញ្ចឹម​ទាំងឡាយ​ណា​ដែល​ព្យាយាម​រារាំង​ប្រជាជន​មិន​ឲ្យ​បោះបង់​ចោល​សត្វ​កណ្តុ​រហាម​ស្ទឺ​រ (Hamster) របស់​ពួក​គេ ឬ​អ្នក​ណា​ដែល​ស្ម័គ្រចិត្ត​ទទួលយក​កណ្តុរ​ត្រូវ​គេ​បោះបង់​ចោល​។ គួររំលឹកថា សូម​ប្រុង​ប្រយ័ត្ន​! រក​ឃើញ​កណ្តុរ Hamsters ប្រមាណ​២​ពាន់​ក្បាល ឆ្លង​កូ​វី​ដ​-១៩

ការ​ព្រមាន​បែប​នេះ​កើតឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​បញ្ជា​ឲ្យ​ស​ម្លា​.​ប់​ប្រភេទ​សត្វ​កកេរ​នេះ​ដើម្បី​ទប់ស្កាត់​ការ​រ​ឆ្លង​រីក​រាលដាល​វីរុស​​កូវីដ​។

កាលពី​ថ្ងៃ​អង្គារ​ ទី​១៨ មករា កន្លង​ទៅ​នេះ មន្ត្រី​ហុងកុង​បាន​បញ្ជា​ឲ្យ​ស​ម្លា​.​ប់​សត្វ​កណ្តុ​រហាម​ស្ទឺ​រ​ប្រហែល ២.០០០​ក្បាល​នៅ​ហាង​លក់​សត្វ​ចិ​ញ្ចឹម​ជា​ច្រើន​កន្លែង ក្រោយ​ពេល​មាន​ករណី​ផ្ទុះ​វីរុស​​កូវីដ​ និង​ឆ្លង​ទៅ​បុគ្គលិក​ម្នាក់​ក្នុង​ហាង​។ សត្វ​កណ្តុរ​ចំនួន ១១​ផ្សេង​ទៀត​នៅ​ក្នុង​ហាង​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ ១៩​។

ប្រជាជន​រាប់​ពាន់​នាក់​បាន​ស្ម័គ្រចិត្ត​ទទួលយក​សត្វ​កណ្តុ​រហាម​ស្ទឺ​រដែ​ល​គេ​បោះបង់​ចោល​ទៅ​ចិ​ញ្ចឹម ចំ​ពេល​មានការ​តវ៉ា​របស់​សាធារណៈជន​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ទីប្រឹក្សា​ផ្នែក​វីរុស​រាតត្បាត​។

នាយកដ្ឋាន​កសិកម្ម ជលផល និង​អភិរក្ស​របស់​ហុងកុង​ហៅ​ការ​ព្យាយាម​ជួយ​សង្គ្រោះ​សត្វ​កណ្តុរ​ទាំងនោះ​ថា​នឹង​ត្រូវ​រង​វិធានការ​។

នាយកដ្ឋាន​នេះ​បញ្ជាក់​ថា «​ប្រសិនជា​ប្រជាជន​ដែល​ព្រួយបារម្ភ​នៅ​តែ​បន្តសកម្មភាព​បែប​នេះ ឬ​ខកខាន​ក្នុង​ការ​ប្រគល់​សត្វ​ទាំងនោះ​ត្រឡប់​ទៅ​វិញ នាយកដ្ឋាន​នឹង​តាមដាន​យ៉ាង​តឹង​រឹង ហើយ​ប្រគល់​វា​ទៅ​ឲ្យ​ប៉ូ​លី​ស​ចាត់ការ»​។

នាយកដ្ឋាន​កសិកម្ម ជលផល និង​អភិរក្ស​របស់​ហុងកុង បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ហុងកុង​កុំ​ធ្វើការ​ថើ​ប​សត្វ​ចិ​ញ្ជឹ​ម​របស់​ពួក​គេ​។

រដ្ឋាភិបាល​ហុងកុង​និយាយ​ថា​សត្វ​ទាំងនោះ​កំពុង​ត្រូវ​បាន​ស​ម្លា​.​ប់ និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​កូ​វី​ដ ១៩​។

សម្រាប់​ជុំវិញ​ពិភពលោក​វិញ មាន​ករណី​ឆ្លង​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រភេទ​សត្វ​ចិ​ញ្ជឹ​ម​ជា​ច្រើន​ដូច​ជា ឆ្កែ និង​ឆ្មា ទោះបី​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា មិន​មាន​ភ​ស្ថុ​តាង​ណា​ដែល​សត្វ​ចិ​ញ្ជឹ​ម​ដើរតួ​ក្នុង​ការ​ចម្លង​វីរុស​ទៅ​កាន់​មនុស្ស​។

មិន​ដូច​ក្រុង​ដទៃ​ឡើយ ទីក្រុង​ហុងកុង​បាន​រក្សា​យុទ្ធសាស្ត្រ​កូ​វី​ដ​សូន្យ ដោយ​ផោ្ត​ត​លើ​ការ​លុ​បំបាត់​វីរុស​នេះ ដោយ​សាលារៀន និង​កន្លែង​ហាត់ប្រាណ​ត្រូវ​បាន​បិទ ចំណែក​ភោ​ជនី​ដ្ឋា​ន​ត្រូវ​បិទ​ម៉ោង ៦​ល្ងាច​។

អាជ្ញាធរ​ក៏​បាន​ធ្វើតេស្ត​លើ​សត្វ​ទន្សាយ និង​ពូជ​កណ្តុរ​ប្រភេទ chinchilla ផង​ដែរ ប៉ុន្តែ​មាន​តែ​កណ្តុរ Hamster ប៉ុណ្ណោះ​មាន​ផ្ទុក​វីរុស​។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កណ្តុរ​ទាំងនោះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ហូ​ឡង់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ