ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន! រកឃើញ​កណ្តុរ Hamsters ប្រមាណ​២​ពាន់​ក្បាល ឆ្លង​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ហុងកុង ៖ ទីក្រុង​ហុងកុង​ប្រកាស​ថា នឹង​ស​.​ម្លា​.​ប់​កណ្តុរ​បារាំង (Hamsters) ប្រមាណ​២​ពាន់​ក្បាល បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​

ហុងកុង ៖ ទីក្រុង​ហុងកុង​ប្រកាស​ថា នឹង​ស​.​ម្លា​.​ប់​កណ្តុរ​បារាំង (Hamsters) ប្រមាណ​២​ពាន់​ក្បាល បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩​ជា​ច្រើន​ក្បាល នៅ​ក្នុង​ហាង​សត្វ​ចិញ្ចឹម​មួយ​កន្លែង ដែល​មាន​បុគ្គលិក​ឆ្លង​វីរុស​នេះ​កំពុង​បម្រើ​ការ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ អាជ្ញាធរ​ក៏​ប្រកាស​នឹង​បញ្ឈប់​ការ​លក់​សត្វ​កណ្តុរ Hamsters និង​ការ​នាំ​ចូល​ថនិកសត្វ​តូច​ៗ​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រី​មក​ពី​នាយកដ្ឋាន​កសិកម្ម នេសាទ និង​អភិរក្ស​។

ការ​ផ្លាស់​ប្តូរ​កើតឡើង ក្រោយ​បុគ្គលិក​ក្នុង​ហាង​លក់​សត្វ​ចិញ្ចឹម​ម្នាក់ បាន​តេស្ត​វិជ្ជមាន​កូ​វី​ដ​ទម្រង់​ដែល​តា (Delta) កាលពី​ថ្ងៃ​ទី​១៧ ខែមករា​។ ខណៈ​កណ្តុរ Hamsters ជា​ច្រើន​ក្បាល​ក្នុង​ហាង​នោះ ដែល​បាន​នាំ​ចូល​មក​ពី​ប្រទេស​ហូ​ឡង់​ក៏​ចេញ​លទ្ធផល​វិជ្ជមាន​ផង​ដែរ​។

លោក Leung Siu-fai ប្រធាន​នាយកដ្ឋាន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា «​ប្រសិនបើ​អ្នកជា​ម្ចាស់​កណ្តុរ Hamster អ្នក​គួរ​ទុក​វា​ក្នុងផ្ទះ កុំ​យក​វា​ចេញ​ក្រៅ​។ ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់​គួរ​ប្រកាន់ខ្ជាប់​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ល្អ​។ អ្នក​គួរតែ​លាងដៃ បន្ទាប់​ពី​ប៉ះពាល់​សត្វ និង​អាហារ​របស់​វា​។ ជៀសវាង​ការ​ថើប​សត្វ​ចិញ្ចឹម​របស់​អ្នក​»​។

ទោះ​យ៉ាងណា អាជ្ញាធរ​ទទួលស្គាល់​ថា គ្មាន​ភស្តុ​តាង​ណាមួយ​ដែល​ថា សត្វ​ចិញ្ចឹម​អាច​ចម្លង​កូ​វី​ដ​ទៅ​មនុស្ស​បាន​ទេ​។ ប៉ុន្តែ​ជា​វិធានការ​ប្រុង​ប្រយ័ត្ន អតិថិជន​ដែល​បាន​ទិញ​កណ្តុរ Hamsters ពី​ហាង​ដែល​រង​ផល​ប៉ះពាល់​បន្ទាប់​ពី​ថ្ងៃ​ទី​៧ ខែមករា ត្រូវ​តែ​តាមដាន និង​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​ជា​ចាំបាច់​។ ហើយ​ពួក​គេ​ក៏​ត្រូវ​ប្រគល់​កណ្តុរ​ចិញ្ចឹម​ទៅ​កាន់​អាជ្ញាធរ​ផង​ដែរ​។

ហាង​លក់​សត្វ​ចិញ្ចឹម​ទាំងអស់​ដែល​លក់​កណ្តុរ Hamsters ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​តែ​បញ្ឈប់​ប្រតិបត្តិការ​ជា​បន្ទាន់ ហើយ​ថនិកសត្វ​តូច​ៗ​ប្រហែល​២​ពាន់​ក្បាល រួម​ទាំង Hamsters និង Chinchillas នឹង​ត្រូវ​បាន​ស​.​ម្លា​.​ប់​។ ខណៈ​អតិថិជន​ដែល​បាន​ទិញ​កណ្តុរ Hamsters ចាប់ពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ ក៏​នឹង​ត្រូវ​មក​ទទួល​ការ​ធ្វើតេស្ត​ជា​កាតព្វកិច្ច និង​ត្រូវ​ជំរុញ​កុំឱ្យ​ចូល​ក្នុង​សហគមន៍​ដរាបណា​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​៕ (​ដកស្រង់​ចេញពី BBC និង Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ