ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផលហាឡាលកម្ពុជា ឆ្ពោះទៅកាន់ការចុះបញ្ជីចូលទីផ្សារ ៩,៥ទ្រីលានដុល្លារ

3 ម៉ោង មុន

ស្តង់ដារ​ផលិតផល​ហា​ឡា​ល និង​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន ស្តី​ពី​យុទ្ធនាការ​ផ្សព្វផ្សាយ និង​សម្រប​សម្រួលការ​ចុះបញ្ជី​វិញ្ញាបនបត្រ បញ្ជាក់​បច្ចេកទេស​ផលិតផល​ហា​ឡា​ល​កម្ពុជា ជិត​ចេញ​ហើយ ខណៈ​ពេល​ដែល​ទំហំ​ទីផ្សារ​ផលិតផល​នេះ គឺ​មហាសាល ។ ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ហា​ឡា​ល​នេះ…

ស្តង់ដារ​ផលិតផល​ហា​ឡា​ល និង​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន ស្តី​ពី​យុទ្ធនាការ​ផ្សព្វផ្សាយ និង​សម្រប​សម្រួលការ​ចុះបញ្ជី​វិញ្ញាបនបត្រ បញ្ជាក់​បច្ចេកទេស​ផលិតផល​ហា​ឡា​ល​កម្ពុជា ជិត​ចេញ​ហើយ ខណៈ​ពេល​ដែល​ទំហំ​ទីផ្សារ​ផលិតផល​នេះ គឺ​មហាសាល ។

ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ហា​ឡា​ល​នេះ កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ កិច្ចប្រជុំ​មួយ​បាន​រៀបចំ​ក្រោម​ការ​ដឹកនាំ​ដោយ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និងអ្នកជំនាញ​ពាក់ព័ន្ធ​នានា ។

កិច្ចប្រជុំ​មាន​គោលបំណង​ពិភាក្សា​ប្រមូល​ធាតុ​ចូល សម្រាប​រៀបចំសេចក្តី​ព្រាង​ប្រកាស​ស្តី​ពី ការ​ដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ បញ្ជាក់​បច្ចេកទេស​ស្តង់ដារ​ផលិតផល​ហា​ឡា​ល​កម្ពុជា ។

តាម​សេចក្តីរាយការណ៍​របស់ Global Newswire ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ បាន​ឲ្យ​ដឹង​ថា រហូត​ដល់​មុន​ឆ្នាំ​២០៣០​ខាង​មុខ ផលិតផល​នៃ​សេដ្ឋកិច្ច​ហា​ឡា​ល ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ទំហំ​រហូត​ដល់​ទៅ ៩,៥ ទ្រី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ