ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​រំពឹង​ថា​នឹង​ឈ្នះ​ប្រហែល​៣០​មេដាយ​ពី​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ប៉េ​កាំ​ង

2 ឆ្នាំ មុន

រុ​ស្ស៊ី ៖ អត្ត​ព​លិ​ក​រុ​ស្ស៊ី​ដែល​ចូលរួម​ប្រកួត​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នៅ​ខែ​ក្រោយ ត្រូវ​បាន​រំពឹង​ថា​នឹង​ឈ្នះ​

រុ​ស្ស៊ី ៖ អត្ត​ព​លិ​ក​រុ​ស្ស៊ី​ដែល​ចូលរួម​ប្រកួត​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នៅ​ខែ​ក្រោយ ត្រូវ​បាន​រំពឹង​ថា​នឹង​ឈ្នះ​មេដាយ​ប្រហែល​៣០​មេដាយ​ជូន​ជាតិ​មាតុភូមិ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​រុ​ស្ស៊ី (ROC) កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២​។ គួររំលឹកថា មក​ដឹង​មូលហេតុ​! រុ​ស្ស៊ី​មិន​ប្រើ​ឈ្មោះ និង​ទង់ជាតិ​ខ្លួន​នៅ​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ

លោក Stanislav Pozdnyakov ប្រធាន ROC បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន RIA យ៉ាង​ដូច្នេះ​ថា «​យើង​មាន​វិធីសាស្ត្រ​ដើម្បី​កំណត់​ចំនួន​មេដាយ​ដែល​យើង​អាច​ឈ្នះ​។ ប៉ុន្តែ​ជា​អកុសល​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ បាន​រាំងស្ទះ​ដល់​ដំណើរការ​នេះ​។ ទោះ​យ៉ាងណា​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ប្រជែង​យក​មេដាយ​ចំនួន​៣០​។ យើង​មាន​ក្រុម​ជម្រើសជាតិ​ដ៏​ល្អ​មួយ ហើយ​យើង​នឹង​ប្រជែង​ដណ្តើម​យក​តំណែង​កំពូល​ទាំង​៣​ក្នុង​តារាង​មេដាយ (Top 3)»​។

គួរ​រំលឹក​ថា អត្ត​ព​លិ​ក​រុ​ស្ស៊ី​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ​ក្រោម​ទង់ជាតិ និង​ភ្លេងជាតិ​របស់​ពួក​គេ​រហូត​ដល់​ខែធ្នូ ឆ្នាំ ២០២២ ក្រោម​ទណ្ឌកម្ម​ពី​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក (WADA) ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ទិន្នន័យ​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​លទ្ធផល​តេស្ត​សារធាតុ​ញៀន​លើ​អត្ត​ព​លិ​ក​របស់​ពួក​គេ​។

ដូចនេះ​មាន​ន័យ​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​ប៉េ​កាំ​ង ដែល​នឹង​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ខាង​មុខ​នេះ អត្ត​ព​លិ​ក​រុ​ស្ស៊ី​នឹង​ប្រកួតប្រជែង​ក្នុង​នាម​ជា​អ្នកតំណាង​នៃ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​រុ​ស្ស៊ី​ក្រោម​អក្សរ​កាត់​ថា «ROC» ដូចដែល​ពួក​គេ​បាន​ធ្វើ​នៅ​ឯ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​កាលពី​ឆ្នាំ​មុន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Reuters)

លោក Stanislav Pozdnyakov

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ