Djokovic ជាន់ទីលានជាលើកដំបូង ក្រោយរឿងចម្រូងចម្រាសជិត១សប្តាហ៍នៅអូស្ត្រាលី
អូស្ត្រាលី ៖ កីឡាករ Novak Djokovic បានជាន់ទីលានវាយកូនបាល់វិញហើយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្រាប់ការហ្វឹក
អូស្ត្រាលី ៖ កីឡាករ Novak Djokovic បានជាន់ទីលានវាយកូនបាល់វិញហើយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្រាប់ការហ្វឹក
អូស្ត្រាលី ៖ កីឡាករ Novak Djokovic បានជាន់ទីលានវាយកូនបាល់វិញហើយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្រាប់ការហ្វឹកហាត់ ក្រោយឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការនិរទេសចេញពីប្រទេសអូស្ត្រាលី ដើម្បីអាចមានសិទ្ធិចូលរួមប្រកួតព្រឹត្តិការណ៍ Australian Open 2022។ គួររំលឹកថា ក្តៅ! Djokovic ឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការនិរទេសចេញពីអូស្ត្រាលី
កីឡាករលេខ១ពិភពលោកសញ្ជាតិស៊ែបវ័យ៣៤ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដរូបនេះ ត្រូវបានដោះលែងពីការឃុំឃាំងនៅក្នុងសណ្ឋាគារអន្តោប្រវេសន៍រយៈពេល៤យប់កាលពីថ្ងៃទី១០ ខែមករា ក្រោយចៅក្រមតុលាការសហព័ន្ធលោក Anthony Kelly សម្រេចឱ្យរូបគេអាចស្នាក់នៅដោយមានសេរីភាពក្នុងប្រទេសអូស្ត្រាលី។
គួររំលឹកថា Djokovic បានធ្វើដំណើរមកដល់អូស្ត្រាលីកាលពីថ្ងៃទី៥សប្តាហ៍មុន ហើយត្រូវបានឃាត់ខ្លួន និងក្រោយមកត្រូវបានមន្ត្រីព្រំដែនសម្រេចលុបចោលទិដ្ឋាការក្រោយរកឃើញថា រូបគេមិនបំពេញតាមលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ ចំពោះច្បាប់ដែលជនបរទេសទាំងអស់ត្រូវតែចាក់វ៉ាក់សាំងពេញលេញ។ បើទោះបីជាគេមានលិខិតលើកលែងផ្នែកវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ។ ខណៈមេធាវី Djokovic បានបញ្ជាក់ថា ចាប់តាំងពីគេជាសះស្បើយពីកូវីដ គេពុំចាំបាច់ចាក់វ៉ាក់សាំងនោះទេ ហើយផ្អែកលើមូលដ្ឋាននេះ គេមានសិទ្ធិទទួលបានការលើកលែងស្របច្បាប់ និងការណែនាំរបស់រដ្ឋាភិបាលអូស្ត្រាលី។
បើទោះឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងការនិរទេសខ្លួនក៏ពិតមែន ប៉ុន្តែមេធាវីរដ្ឋាភិបាលអូស្ត្រាលី លោក Christopher Tran បានប្រាប់ចៅក្រមថា រដ្ឋមន្ត្រីអន្តោប្រវេសន៍នឹងជាអ្នកពិចារណាថា តើត្រូវប្រើអំណាចផ្ទាល់ខ្លួនដើម្បីលុបចោលទិដ្ឋាការរបស់ Djokovic ឬក៏អត់?
សូមជម្រាបថា ព្រឹត្តិការណ៍ Australian Open 2022 នឹងចាប់ផ្តើមដំណើរការប្រកួតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ៕ (ដកស្រង់ចេញពី Reuters និង AP)
ចែករំលែកព័តមាននេះ