ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ ឱ វណ្ណ​ឌី​ន ថ្លែង​អំពី​អ្នក​ពាក់ព័ន្ធ​នឹង​បុរស​ខ្មែរ​កើត​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខា​ធិការ​ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី៩ ខែមក​រា ឆ្នាំ២០២២ នេះ​ថា

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី៩ ខែមក​រា ឆ្នាំ២០២២ នេះ​ថា មាន​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន៦​នាក់​ជាមួយនឹង​បុរស​ខ្មែរ​ដែល​មាន​វ័យ​២៣​ឆ្នាំ ហើយ​​​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី «អូ​មី​ក្រុង» និង​ក្រសួង​កំពុង​រង់ចាំ​លទ្ធផល​សំណាក​ពី​មន្ទីរពិសោធន៍ ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​ថ្លែង​បន្ត​ថា ករណី​បុរស​ជនជាតិ​ខ្មែរ ដែល​មាន​វ័យ ២៣ ឆ្នាំ ហើយ​ដែល​ក្រសួងសុខាភិបាល បាន​​ប្រកាស​ព័ត៌មាន​ជូន​កាលពី​យប់​ថ្ងៃ​ទី​៨ ខែមក​រា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ គឺជា​ករណី​ដែល​​យើង​រក​ឃើញ​ជាដំបូង ឆ្លង​វីរុស​កូ​វី​ដ​​-១៩ បំប្លែង​ថ្មី​ប្រភេទ «អូ​មី​ក្រុង» នៅ​ក្នុង​សហគមន៍​របស់​យើង ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បន្ត​ថា «​បុរស​ជនជាតិ​ខ្មែរ​រូប​នេះ គាត់​អត់​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ពី​បរទេស​អ្វី​ទេ គឺ​គាត់​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​តែ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​របស់​យើង​ទេ ដូច​សេចក្តី​ជូន​ព័ត៌មាន​ក្រសួងសុខាភិបាល​បាន​ផ្សាយ​ជូន​ហើយ​» ។

លោក​ជំទាវ​វេជ្ជបណ្ឌិត អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា «​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សំខាន់​នោះ គាត់​បាន​រួម​ដំណើរ​ជាមួយនឹង​បងប្អូន​ជីដូន​មួយ​​របស់​គាត់ ដែល​បងប្អូន​ជីដូនមួយ​របស់​គាត់​នេះ មក​ពី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។ ហើយ​​គាត់​បាន​ដើរ​លេង​ជាមួយ​គ្នា ។ ហើយ​បច្ចុប្បន្ន​នេះ បងប្អូន​ជីដូនមួយ​របស់​គាត់ ក៏៏ស្ថិត​នៅ​ក្រោម​ការ​តាមដាន និង​ធ្វើតេស្ត​វិភាគ ដែល​យើង​មិន​ទាន់​ទទួល​បាន​នូវ​លទ្ធផល​នូវឡើយ ។ យើង​កំពុង​តែ​រង់ចាំ​លទ្ធផល​វិភាគ​ ។ រីឯនៅរាជធានីភ្នំពេញ  គឺមានតែ២នាក់ដែលមានប៉ះពាល់ផ្ទាល់ជាមួយគាត់ ហើយក៏កំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍» ។

«​ហើយ​ក្រសួងសុខាភិបាល ក៏​បាន​ចាត់ចែង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ហើយ ទៅ​តាម​ទីតាំង ដែល​បុរស​ដែល​យើង​បាន​រក​ឃើញ​ថា ​មាន​វីរុស កូ​វី​ដ​-១៩ អូ​មី​ក្រុង​នេះ នៅ​តាម​ទីកន្លែង​មួយ​ចំនួន ។ នៅ​ក្នុង​នេះ គឺ​យើង​បាន​ស្រាវជ្រាវ​ឃើញ​ថា អ្នក​ដែល​មាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​គាត់ នៅ​ខេត្តកំពត ពីព្រោះ​ផ្ទះសម្បែង​របស់​គាត់ គឺ​នៅ​ខេត្តកំពត ហើយ​នៅ​ទីនោះ យើង​មាន​៣​នាក់​កំពុង​ស្ថិត​នៅ​ក្រោម​​ការ​តាមដាន​ និង​វិភាគ​សំណាក​ពី​មន្ទីរពិសោធន៍​ដែរ យើង​កំពុង​រង់ចាំ​លទ្ធផល​ដែរ​» ។

ហើយ​នៅ​ឯ​រាជធានី​ភ្នំពេញ​នេះវិញ ក៏មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​២​រូប ​និង​កំពុង​រង់​​ចាំ​លទ្ធផល​ផង​ដែរ ។ គួររំលឹកថា ៖ សូម​បង្កើន​ការប្រុងប្រយ័ត្ន​! អូ​មី​ក្រុង ឆ្លង​ចូលក្នុង​សហគមន៍​ហើយ​! ទើប​រកឃើញ​ម្នាក់ នៅ​ទួល​សង្កែ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ