ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ស្រី​​រោងចក្រ​​ផលិត​បារី​​ក្លែង​ក្លាយសន្ធឹកសន្ធាប់​​ត្រូវ​ចៅក្រម​សម្រេច​ហើយ

4 ខែ មុន
  • ភ្នំពេញ

លោក កេ​ត សុ​ជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​សម្រេច​

រាជធានី​ភ្នំពេញ ៖ លោក កេ​ត សុ​ជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន «​ហុង​អន្តរជាតិ​» ដែល​ពាក់ព័ន្ធ​នឹង​ការ​លួចលាក់​ផលិត​បារី JET និង​បារី ៥៥៥ ក្លែងក្លាយ ។

ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ង៉ូ​វ ម៉ុ​ក ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន «​ហុង​អន្តរជាតិ​» មាន​ទីលំនៅ​ផ្ទះ​លេខ​១៧​អឺ ផ្លូវ​លេខ​៣៣៨ ក្រុម​៤០ ស្ថិត​ក្នុងភូមិ​៩ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ។

Picture

សូម​បញ្ជាក់​ថា លោកស្រី ង៉ូ​វ ម៉ុ​ក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ «​ក្លែងបន្លំ ពាណិជ្ជសញ្ញា​ម៉ាក​សមូហភាព ឬ​ពាណិជ្ជ​នាម​របស់​សហគ្រាស​ណាមួយ​ដែល​បាន​ចុះបញ្ជី នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» ប្រព្រឹត្ត​នៅ​រោងចក្រ​ផលិត​បារី «​ហុង​អន្តរជាតិ​» ផ្លូវ​អង្គ​តា​មិ​ញ ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ តាម​មាត្រា ៦៤ នៃ​ច្បាប់​ស្ដី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ។

Picture

យោង​តាម​បទចោទប្រកាន់​ខាងលើ​នេះ តុលាការ​បាន​សម្រេច​ឃុំខ្លួន​លោកស្រី ង៉ូ​វ ម៉ុ​ក ដាក់​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ម​២ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី ។

សូម​បញ្ជាក់​ទៀត​ថា លោកស្រី ង៉ូ​វ ម៉ុ​ក ត្រូវ​បាន​រក​ឃើញ​ថា បាន​លួចលាក់​ផលិត​បារី​ម៉ាក JET និង​បារី ៥៥៥ ក្លែងក្លាយ​យ៉ាងច្រើន​សន្ធឹក​សន្ធប់ ដោយ​លក់ និង​ចែកចាយ​លើ​ទីផ្សា​សេរី ក្នុង​ព្រះរាជ​ធា​ណា​ចក្រ​កម្ពុជា​ផង​ដែរ ។

គួរ​រំលឹកថាបញ្ជូន​ថៅកែ​ស្រី​រោងចក្រ​ផលិត​បារី JET និង ៥៥៥ ក្លែងក្លាយ ទៅ​តុលាការ​ហើយ គួរ​រំលឹក​ទៀតថាឆែកឆេរ​រោងចក្រ​បារី ហុង​អន្តរជាតិ រក​ឃើញ​ផលិត ចែកចាយ​បារី​ JET និង 555 ក្លែងក្លាយ

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture