ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ថៅកែ​ស្រី​រោងចក្រ​ផលិត​បារី JET និង ៥៥៥ ក្លែងក្លាយ ទៅ​តុលាការ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

នា​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២២​នេះ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ថៅកែ​ស្រី​រោង​ក្រ «​ហុង អន្តរជាតិ​» ដែល​លួច​ផលិត​បារី JET និង​បារី ៥៥៥ ក្លែងក្លាយ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២២​នេះ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ថៅកែ​ស្រី​រោង​ក្រ «​ហុង អន្តរជាតិ​» ដែល​លួច​ផលិត​បារី JET និង​បារី ៥៥៥ ក្លែងក្លាយ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ហើយ ពាក់ព័ន្ធ​ពី​បទ «​ផលិត​បារី JET និង ៥៥៥ ក្លែងក្លាយ​»​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​មាន ឈ្មោះ ង៉ូ​វ ម៉ុ​ក ភេទ​ស្រី អាយុ​៧០​ឆ្នាំ មាន​លំនៅ​ស្ថិត​នៅ​ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌទួលគោក រាជធានី​ភ្នំពេញ គឺជា​ទីតាំង​រោងចក្រ «​ហុង អន្តរជាតិ​» តែ​ម្តង ។

គួរ​បញ្ជាក់​ថា សំណុំរឿង​ខាងលើ​នេះ គឺ​ស្ថិត​នៅ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ ដែល​កំពុង​បើក​ការ​ស៊ើបសួរ។

គួរ​រំលឹក​ថា ៖ លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយ​ដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​វេលា​ម៉ោង​១៤​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២២ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2J-5930 នៅ​ក្នុង​ចំណតរថយន្ត​ដឹក​ទំនិញ (​ជិត​ម្ដុំ​ស្ដុ​ប​កោសដូង​) ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដោយ​សង្ស័យ​ថា មាន​ដឹក​ជញ្ជូន​បារី​ម៉ាក JET ក្លែងក្លាយ ។

ក្រោយ​ពី​ការ​ពិនិត្យ​ជាក់ស្ដែង សមត្ថកិច្ច​បាន​រក​ឃើញ​មាន​បារី​ម៉ាក JET ក្លែងក្លាយ ចំនួន​៤៧ ប៊ិ​ច ហើយដោយ​សារ​មានការ​សម្រប​សម្រួល​ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ សមត្ថកិច្ច​ក៏​បាន​នាំ​យក​រថយន្ត និង​អ្នកបើកបរ​ឈ្មោះ នៀ ណា​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រឡប់​ទៅ​ទីតាំង​ដើម​ដែល​បាន​ដឹក​បារី​ទាំងនោះ គឺ​ស្ថិត​នៅ​រោងចក្រ​បារី «​ហុង អន្តរជាតិ​» ផ្លូវ​អង្គ​តា​មិ​ញ ស្ថិត​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

លុះ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក សមត្ថកិច្ច​ចម្រុះ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​បន្ត​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​នៅ​ក្នុង​រោងចក្រ​បារី «​ហុង អន្តរជាតិ​» នេះ​តែ​ម្តង​។

គួរ​រំលឹក​ទៀត​ថា ៖ ឆែកឆេរ​រោងចក្រ​បារី ហុង​អន្តរជាតិ រក​ឃើញ​ផលិត ចែកចាយ​បារី JET និង 555 ក្លែងក្លាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ