ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ផឹក​ស្រវឹង​រហូត​បាត់​កាំភ្លើងខ្លី​… លោកស្នងការ​កំពុង​ចាត់ការ

2 ឆ្នាំ មុន
  • តាកែវ

ស្នងការ​នគរបាល​ខេត្តតាកែវ គឺ​លោក ឈៀង ផា​ន់​ណា​រ៉ា បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចាត់វិធានការ​តាម​ច្បាប់រដ្ឋបាល ពាក់ព័ន្ធ​នឹង​ករណី​លោក នួន ប៉ិន អធិការរង​នគរបាល​ស្រុក​អង្គ​បុរី ដែល​ធ្វើ​ឲ្យ

ខេត្តតាកែវ ៖ ស្នងការ​នគរបាល​ខេត្តតាកែវ គឺ​លោក ឈៀង ផា​ន់​ណា​រ៉ា បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចាត់វិធានការ​តាម​ច្បាប់រដ្ឋបាល ពាក់ព័ន្ធ​នឹង​ករណី​លោក នួន ប៉ិន អធិការរង​នគរបាល​ស្រុក​អង្គ​បុរី ដែល​ធ្វើ​ឲ្យ​បាត់​កាំភ្លើង K54 របស់​អង្គភាព​។

លោកស្នងការ​បាន​បញ្ជាក់​ថា លោក​នឹង​បើក​ការ​ស៊ើបអង្កេត​ចំពោះ​ករណី​ខាងលើ​នេះ ហើយ​បើ​រក​ឃើញ​ថា លោក​អធិការរង​រូប​នោះ​ពិតជា​ធ្វើ​ឲ្យ​បាត់​កាំភ្លើង​មែន​នោះ ទោះ​ដោយ​ចេតនា ឬ​អ​ចេតនា លោក​នឹង​ធ្វើការ​ដាក់​វិន័យ​តាម​កងកម្លាំង​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹង​ថា លោក នួន ប៉ិន បច្ចុប្បន្ន​ជា​អធិការរង​ស្រុក​អង្គ​បុរី បាន​ធ្វើ​ឲ្យ​បាត់​កាំភ្លើងខ្លី K54 មួយ​ដើម​កាលពី​កំឡុង​លោក​នៅ​ធ្វើ​ជា​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​អង្គរបុរី ហើយ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​រក​មូលហេតុ​នៃ​ការ​បាត់​កាំភ្លើង​នោះ​ឃើញ​នៅឡើយ​ទេ​។

តាម​ប្រភព​ច្បាស់​ការណ៍​គួរ​អោយ​ទុកចិត្ត បាន​បញ្ជាក់​ថា លោក នួន ប៉ិន ជា​មន្ត្រី​នគរបាល​ដែល​អ​សម​ត្ថិ​ភាព​ក្នុង​ការ​បំពេញការងារ តួនាទី​ភារកិច្ច ហើយ​ជា​បុគ្គល​ញៀន​ស្រា ផឹក​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ហើយ​ថា កាំភ្លើងខ្លី​ដែល​បាត់​នោះ គឺ​បណ្តាល​មក​ពី​ស្រវឹងស្រា​ជោកជាំ​ពេក​។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ប្រពន្ធ​របស់​លោក នួន ប៉ិន វិញ គឺ​បាន​បោក​លុយ​កុង​ទី​ន​ជាង​២០០​លាន​រៀល ហើយរ​ត់ទៅ​សម្ងំ​ទៅ​ប្រទេស​វៀតណាម​បាត់​អស់​មួយ​រយៈ ព្រោះតែ​រង​នូវ​ពាក្យបណ្តឹង​ជុំ​ទិស​ពី​ពលរដ្ឋ​ដែល​ជា​សមាជិក​តុង​ទីង​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក អ៊ុ​ក សា​រ៉ាត់ អធិការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​អង្គ​បុរី​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ពលរដ្ឋ​ប្តឹង​ប្រពន្ធ​លោក នួន ប៉ិន រឿង​បោក​លុយ​កុង​ទី​ន​ពិតមែន ហើយ​រឿង​នេះ​បាន​ប្តឹង​តតាំង​គ្នា​រហូត​ដល់​តុលាការ​ថែម​ទៀត​ផង​។ ចំណែក​លោក នួន ប៉ិន វិញ ពិតជា​ធ្វើ​អោយ​បាត់​កាំភ្លើងខ្លី​ម៉ាក K54 នោះ គឺ​ពិតមែន ហើយ​រហូត​មក​ទល់​ពេល​នេះ រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​។

គួរ​រំលឹក​ថាបែកធ្លាយ​អធិការរង​ស្រុក​អង្គរបុរី​ម្នាក់​ជាមួយ​ប្រពន្ធ​មានរឿង​អាស្រូវ​ពេញ​ខ្លួន ។ ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ