ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​អធិការរង​ស្រុក​អង្គរបុរី​ម្នាក់​ជាមួយ​ប្រពន្ធ​មានរឿង​អាស្រូវ​ពេញ​ខ្លួន

2 ឆ្នាំ មុន
  • តាកែវ

លោក​នួន ប៉ិន បច្ចុប្បន្ន​ជា​អធិការរង​ស្រុក​អង្គរបុរី បាន​ធ្វើ​អោយ​បាត់​កាំភ្លើងខ្លី k54 ចំនួន​១​ដើម​កាលពី​កំឡុង​លោក​នៅ​ធ្វើ​ជា​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​អង្គរបុរី ហើយ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់

ខេត្តតាកែវ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​អង្គរបុរី បានអោយ​ដឹង​ថា លោក​នួន ប៉ិន បច្ចុប្បន្ន​ជា​អធិការរង​ស្រុក​អង្គរបុរី បាន​ធ្វើ​អោយ​បាត់​កាំភ្លើងខ្លី k54 ចំនួន​១​ដើម​កាលពី​កំឡុង​លោក​នៅ​ធ្វើ​ជា​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​អង្គរបុរី ហើយ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​រក​មូលហេតុ​នៃ​ការ​បាត់​កាំភ្លើង​នោះ​ឃើញ​នៅឡើយ​ទេ​។

ពលរដ្ឋ​បាន​បន្ត​ទៀត​ថា យោង​តាម​ប្រភព​ច្បាស់​ការណ៍​គួរ​អោយ​ទុកចិត្ត​បាន លោក​នួន ប៉ិន ជា​មន្ត្រី​នគរបាល​ដែល​អសមត្ថ​ភាព​ក្នុង​ការ​បំពេញការងារ តួនាទី​ភារកិច្ច ព្រោះ​ជា​បុគ្គល​ញៀន​.​ស្រា ហើយ​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ។ បើ​យោង​តាម​ការ​អោយ​ដឹង​ថា កាំភ្លើងខ្លី​ដែល​បាត់​នោះ គឺ​បណ្តាល​មក​ពី​ស្រវឹងស្រា​ជោកជាំ​ពេក ទើប​ធ្វើ​ឱ្យ​ជ្រុះ​បាត់​អត់​ដឹង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំណែក​ប្រពន្ធ​លោក​នួន ប៉ិន វិញ បាន​បោក​លុយ​តុងទីន​ជាង​២០០​លាន​រៀល ហើយរ​ត់ទៅ​សម្ងំ​នៅ​ប្រទេស​វៀតណាម​បាត់​អស់​១​រយៈ ព្រោះតែ​រង​ពាក្យបណ្តឹង​ជុំ​ទិស​ពី​សមាជិក​តុងទីន​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក អ៊ុ​ក សា​រ៉ាត់ អធិការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​អង្គរបុរី បានអោយ​ដឹង​ថា ពិតជា​មាន​ពលរដ្ឋ​ប្តឹង​ប្រពន្ធ​លោក​នួន ប៉ិន រឿង​បោក​លុយ​កុង​ទី​ន​ពិតមែន តែ​រឿង​នេះ​បាន​ប្តឹង​តតាំង​គ្នា​ដល់​តុលាការ​ថែម​ទៀត​។

លោក អ៊ុ​ក សា​រ៉ាត់ បាន​បន្ត​ទៀត​ថា ចំណែក​លោក នួន ប៉ិន ពិតជា​ធ្វើ​អោយ​បាត់​កាំភ្លើងខ្លី​ម៉ា K54 ចំនួន​១​ដើម​ពិតមែន ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​។

ប្រភព​ក្រៅរបង អធិការដ្ឋាន​ស្រុក​អង្គរបុរី បានអោយ​ដឹង​ថា បច្ចុប្បន្ន​លោក នួន ប៉ិន កំពុង​រត់ការ​ទៅ​ថ្នាក់លើ ដើម្បី​បាន​តំណែង​ជា​អធិការ​ស្រុក​អង្គរបុរី ទាំង​ដែល​ខ្លូ​ន​មានរឿង​អាស្រូវ​ពេញ​ខ្លួន​។

ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ដែរ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​នួន ប៉ិន អធិការ​ង​ស្រុក​អង្គរបុរី បាន​ទេ ដោយសារ​ទូរស័ព្ទ​មិន​ចូល​។

ព័ត៌​មានពិស្តារ​​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​ស​ន្តិ​ភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ