ខេត្តស្វាយរៀង ៖ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងមណ្ឌលឃុំឃាំង អាជ្ញាធរពាក់ព័ន្ធបានសម្រេចផ្ទេរទណ្ឌិតជាស្ត្រីចំនួន២៤នាក់ ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ។

ជាក់ស្តែងបើយោងតាមផេក អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនារសៀលថ្ងៃទី១៦ ខែមីនានេះថា ៖ ទណ្ឌិតចំនួន២៤នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តស្វាយរៀងទៅកាន់មណ្ឌលអប់រំកែប្រែទី២ ដើម្បីរំដោះភាពចង្អៀតណែន ។
ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រួមគ្នាជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំជាស្ត្រីចំនួន២៤នាក់ ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី២ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ វរអគ្គានុរក្សថ្នាក់លេខ១ ង៉ិល ហេងលី ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ។


ចែករំលែកព័តមាននេះ