ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ ខេត្ត​ចំនួន​៣ នៅ​តំបន់​វាលទំនាប​កណ្ដាល មានឱកាស​ការងារ​ជិត ៥​ពាន់​កន្លែង កំពុង​រង់ចាំ​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ

4 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ នៅ​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល​ចំនួន​៣ នៅ​តំបន់​វាលទំនាប​កណ្ដាល នៃ​ប្រទេស​កម្ពុជា រួម​មាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ មានឱកាស​ការងារ​ជិត…

​រាជធានីភ្នំពេញ​ ៖ នៅ​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល​ចំនួន​៣ នៅ​តំបន់​វាលទំនាប​កណ្ដាល នៃ​ប្រទេស​កម្ពុជា រួម​មាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ មានឱកាស​ការងារ​ជិត ៥​ពាន់​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ។

តាម​រយៈ​ការ​ផ្សព្វផ្សាយ ក្រសួង​ការងារ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦​នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​មានឱកាស​ការងារ ​សរុប​ចំនួន ៤,៧០៩​កន្លែង កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​ ។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះ​រោងចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញចិត្ត​បាន ​តាម​រយៈ​ខិត​បណ្ណ​ការងារ​របស់​ក្រសួង ​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត​ ។

ជាមួយ​គ្នា​នេះ ក្រៅពី​ទំនាក់ទំនង​ផ្ទាល់​ ជាមួយ​រោងចក្រ សហគ្រាស និង​រោងចក្រ​ផ្ទាល់ អ្នក​ស្វែងរក​ការងារ​ទាំងអស់ ជា​ពិសេស​បងប្អូន​អតីត​ពលករ ក៏​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ការងារ​ ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ផង​ដែរ​ ។ នេះ​បើ​តាម​ក្រសួង​ការងារ​ដដែល​ ៕ អត្ថបទសហការ