ឆេះផ្ទះ២ខ្នង នៅក្រុងប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ផ្ទៈ២ល្វែងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង១ល្វែងនិង១ល្វែងទៀតបណ្តាលឆាបឆេះអស់១ចំហៀងនិងម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿង បន្ទាយមានជ័យ៖ផ្ទៈ២ល្វែងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង១ល្វែងនិង១ល្វែងទៀតបណ្តាលឆាបឆេះអស់១ចំហៀងនិងម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿងដែលនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ចំណុចក្បែរវិទ្យាល័យអូរជ្រៅស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ កម្លាំងអន្តរាគមន៍ប្រាប់ថា៖ពេលដែលអគ្គីភ័យឆាបឆេះឃើញមានរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងនិងកម្លាំងចុះអន្តរាគមន៍ជាច្រើននាក់បានបាញ់ពន្លត់តែបណ្តាលឆាបឆេះអស់ផ្ទៈ១ល្វែងទាំងស្រុងនិង១ល្វែងទៀតបណ្តាលឆាបឆេះអស់មួយចំហៀងនៅពេលដែលកម្លាំងអន្តរាគមន៍បានទាន់ពេល។ កម្លាំងបានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះកម្លាំងជំនាញថា៖បង្កដោយផ្ទុះចង្ក្រានហ្គាសបណ្តាលអោយឆាបឆេះខូចខាតផ្ទៈ១ល្វែងអស់ទាំងស្រុងឈើប្រក់ស័ង្កសីដែលមានទំហំ៥ម៉ែត្រនិងបណ្តោយ១៨ម៉ែត្រនិងម៉ូតូ២គ្រឿងនិងផ្ទៈ១ល្វែងទៀតឆេះអស់ជញ្ជាំងម្ខាងដែលមានទំហំ១០ម៉ែត្រនិងបណ្តោយ១៨ម៉ែត្រនិងរថយន្ត១គ្រឿងរងការខូចខាតតិចតួច។…










ចែករំលែកព័តមាននេះ