ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកដូណាល់ ត្រាំ បង្ហាញបំណងចង់ជួបលោក គីម ជុងអ៊ុន ជាថ្មីនៅចុងខែមីនានេះ

58 នាទី មុន

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP​ ថា រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ​​ខាងត្បូង​ លោក​CHUNG DONG YOUNG អំពាវនាវ​…

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP​ ថា រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ​​ខាងត្បូង​ លោក​CHUNG DONG YOUNG អំពាវនាវ​ កាលពី​ថ្ងៃ​ទី​១៦​ មីនា​ថា កូរ៉េ​ខាងជើង​មិន​គួរ​ឲ្យ​បាត់បង់​ឱកាស​ភ្ជាប់​ការ​ចរចា​ឡើង​វិញ ​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ពី​បំណង​លោក​ចង់​ជួប​ជាមួយ​លោក​គី​ម​ ជុង​អ៊ុ​ន ​ជា​ថ្មី​។

រដ្ឋមន្ត្រី​រូប​នោះ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា ជំហរ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​លើ​ការ​ជួប​គ្នា​កំពូល​កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក មិន​ផ្អែក​លើ​លទ្ធភាព​ឡើយ​ តែ​ខ្ញុំ​គិត​ថា ការ​ជួប​គ្នា​នោះ​ត្រូវ​តែ​មាន ។ ខ្ញុំ​យល់​ទៀត​ថា ​កូរ៉េ​ខាងជើង​នឹង​មិន​បោះបង់​ឱកាស សម្រាប់​ការ​ចរចា​ជាមួយ​លោក​ត្រាំ​ឡើយ​។

ការ​លើក​ឡើង​បែប​នេះ​ របស់​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​កើត​មាន​ក្រោយ ពី​លោក​ដូ​ណា​ល់​ត្រាំ​លើក​ជា​ថ្មី ពី​អត្ថប្រយោជន៍​នៃ​ការ​ជួប​គ្នា ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង ពេល​មានការ​ជួប​គ្នា​របស់​លោក​ជាមួយ​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង លោក​គី​ម មី​ន​ស៊ុ​ក ​នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ កាល​ពី​ថ្ធៃ​ទី​១៣​ មីនា​ កន្លង​ទៅ​ ។ ពេល​នោះ​ លោក​ត្រាំ​លើក​ឡើង​ថា ការ​ជួប​គ្នា​ជាមួយ​លោក​គី​ម ​ជុង​អ៊ុ​ន​ពិត​ជា​រឿង​ដ៏​ល្អ​មួយ ​។

លោក​ត្រាំ​​មាន​គម្រោង​ទៅ​កាន់​ប្រទេស​ចិន​នា​ចុងខែ​មីនា​នេះ​ ដល់​ដើម​ខែមេសា សម្រាប់​ការ​ជួប​គ្នា​កំពូល​មួយ​ជាមួយ​មេដឹកនាំ​ចិន​លោក​ស៊ីជី​ន​ពីង​ ។ មាន​ពាក្យ​ចចាមអារ៉ាម​នានា​ពី​លទ្ធភាព​ដែល​លោក​ត្រាំ​ស្វែងរក​ឲ្យ​មានការ​ជួប​គ្នា​កំពូល​មួយ​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​នា​ឱកាស​ទស្សនកិច្ច​ផ្លូវការ​នោះ​ ៕

PANMUNJOM, SOUTH KOREA – JUNE 30: (SOUTH KOREA OUT): A handout photo provided by Dong-A Ilbo of North Korean leader Kim Jong Un and U.S. President Donald Trump inside the demilitarized zone (DMZ) separating the South and North Korea on June 30, 2019 in Panmunjom, South Korea. U.S. President Donald Trump and North Korean leader Kim Jong-un briefly met at the Korean demilitarized zone (DMZ) on Sunday, with an intention to revitalize stalled nuclear talks and demonstrate the friendship between both countries. The encounter was the third time Trump and Kim have gotten together in person as both leaders have said they are committed to the “complete denuclearization” of the Korean peninsula. (Photo by Handout/Dong-A Ilbo via Getty Images)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ