ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុត ! ចាប់​​​​ក្រុម​ចោរលួច​ស្លាក​លេខ​ឡាន​នៅ​បុរី​ហើយ​ រួម​ទាំង​​អ្នកទទួល​ទិញ​​ផង

4 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ទីបំផុត ​ក្រុម​ចោរលួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​ដ៏​កក្រើក​ត្រឹមតែ១យប់​អស់​ជិត១០គ្រឿ​ង ​នៅក្នុង​បុរី «ឌី​អរ រេ​ស៊ី​ដេ​ន» (Dr residence) ដែ​ល​ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​ជី​សាក់…

​រាជធានី​ភ្នំពេញ​ ៖ ទីបំផុត ​ក្រុម​ចោរលួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​ដ៏​កក្រើក​ត្រឹមតែ១យប់​អស់​ជិត១០គ្រឿ​ង ​នៅក្នុង​បុរី «ឌី​អរ រេ​ស៊ី​ដេ​ន» (Dr residence) ដែ​ល​ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​២ ខណ្​ឌ​ពោធិ៍​សែន​ជ័យ​នោះ ​ត្រូវ​បាន​នគរបាល​ធ្វើការ​ចាប់​ខ្លួន​បាន​ចំនួ​ន៤នាក់​ហើយ ​។ សូមរំលឹក៖ សាហា.វម៉្លេះ! ត្រឹម​១​យប់ ​ស៊ី​ផ្លា​ក​លេខ​ឡាន​អស់​​ជិត​១០​គ្រឿង​

Picture

​​ក្នុងចំណោម​នោះ ​មាន​ម្នាក់​គឺជា​អ្នកទទួល​ទិញ​ស្លាក​លេខ​រថយន្ត​ដែល​ចោរលួច​យក​ទៅ​លក់​ឲ្យ​ ឬហៅ​ថា​អ្នកទទួល​ផល​ចោរ​កម្ម​ម្ម​ផង​ដែរ​។កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ រួម​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​បាន​បើក​ប្រតិបត្តិ​ការ​បង្រ្កាប​និង​ចាប់ខ្លួន​ក្រុម​ចោរលួច​ទាំងនេះ​បាន​ជាបន្តបន្ទាប់​កាលពី​វេលា​ម៉ោង៤ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុង​ភូមិ​ថ្នល់បំបែ​ក សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​រួម​មាន១,ឈ្មោះ​អ៊ុន ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​សំ​បួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ(អ្នក​លួច)។ ២,ឈ្មោះ​សិត ដេ​ឌី អាយុ២២ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បួង សង្កាត់​ចោម​ចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (អ្នក​លួច)។​៣,ផាន សុី​ណា អាយុ២៨ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​អូរ​ដឹម សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (អ្នក​លួច)។ ៤,ឈ្មោះ​សួង សៅ​នៀវ អាយុ៣២ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (ជន​នេះ​គឺជា​អ្នកទទួល​ទិញ​ស្លាក​លេខ​រថយន្ត​នៅពេល​ចោរលួច​យក​ទៅ​លក់​ឲ្យ ដែល​ហៅថា​ជា​អ្នកទទួល​ផល​ចោរកម្​ម)។

នគរបាល​ខាងលើ​បាន​ប្រាប់ឲ្យដឹង​បន្ត​ទៀ​ត​ថា ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង៤នាក់​នោះ កម្លាំង​នគរបាល​ក៏បាន​រឹបអូស​យក​បាន​ស្លាក​លេខ​រថយន្ត​ចំនួន១៤បន្ទះ​ដែល​ក្រុម​នេះ ទើប​និង​លួច​ដោះ​យក​បាន​ពីរ​ថ​យន្ត​ចំនួន៧គ្រឿ​ង​នៅ​នៅក្នុង​បុរី «ឌី​អរ រេ​ស៊ី​ដេ​ន» (Dr residence) កាលពី២ថ្ងៃមុន​នោះ​មកវិញ​ផង​ដែរ​។​ពេលនេះ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុងធ្វើការ​សាកសួរ​ក្រុម​ជនសង្ស័យ​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​។

សូម​រម្លឹក​ថា រថយន្ត​ជិត១០គ្រឿង​ដែល​ជា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុ​រី​ឌី​អរ រេ​ស៊ី​ដេ​ន (Dr residence) ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ត្រូវ​បាន​ក្រុម​ចោរលួច​គាស់​យក​ស្លាក​លេខ​ទៅបាត់​កាលពី​វេលា​យប់​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា​រថយន្ត​របស់​ពួកគាត់​ជិត១០គ្រឿង​បាន​ចត​ទុក​នៅមុខ​ផ្ទះ​រៀង​ៗ​ខ្លួន​ហើយ​ខណៈ​ពេលដេក​លង់លក់​ពុំ​ដឹង​ថា​ចោរ​ចូល​ទៅ​ធ្វើសកម្មភាព​ដោះ​យក​ស្លាក​លេខ​តាំងពី​ពេ​ល​ណា​នោះ​ឡើយ​។​ក្នុង​នោះ​មាន​រថយន្ត​ម៉ាក Lexus 470 ១គ្រឿង, ម៉ាកLexus 330 ១គ្រឿង ,ម៉ាក​ព្រូស៣គ្រឿង ,ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា១គ្រឿង, និង​រថយន្ត​មិន​ស្គាល់​ម៉ាក១គ្រឿង​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយពេល​ភ្ញាក់​ពី​ដំណេ​ក ទើប​ដឹង​ថា​បាត់​ស្លាក​លេខ​រថយន្ត​អស់​ដោយ​ចោរលួច​ដោះ​យក​ទាំង​មុខ​ទាំង​ក្រោយ​ហើយ​ម្នា​ក់ៗ​ស្រឡាំងកាំង​ភ្ញាក់​ផ្អើល​ឆោឡោ​គ្រប់​ៗ​គ្នា និង​ពុំ​ដឹង​ថាទៅ​រក​ចោរ​នៅឯណា​ឡើយ​។​បន្ទាប់មក​បាន​នាំគ្នា​ទៅ​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បីឲ្យ​នគរបាល​ជ័យ​ស្រាវជ្រាវ​រក​ក្រុម​ចោរ​។

ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ម្ចាស់​រថយន្ត កម្លាំង​នគរបាល​នៃ​អធិ​ការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី៣​។ ដឹកនាំ​ដោយ​លោក​លោ​ក​ម៉ន វុធី អធិការ​នគរ​បាល​ខណ្ឌ និង​មានការ​ចូលរួម​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ដល់ទី​តាំង​កន្លែង​ដែល​កើតមាន​សកម្មភាព​ចោរកម្ម​លួច​ស្លា​កល​រ​ខរ​ថ​យន្ត​នោះ ហើយ​រហូតដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទើប​ចាប់ខ្លួន​ក្រុម​ចោរ​បាន​ជាបន្តបន្ទាប់​បែបនេះ​តែម្ដង​៕​​