ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម៉្លេះ! ត្រឹម​១​យប់ ​ស៊ី​ផ្លា​ក​លេខ​ឡាន​អស់​​ជិត​១០​គ្រឿង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុង​បុរី​ឌី​អរ រេ​ស៊ី​ដេ​ន (Dr residence) ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុង​បុរី​ឌី​អរ រេ​ស៊ី​ដេ​ន (Dr residence) ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ក្រុម​ចោរ​លូច​គាស់​យក​ផ្លា​ក​លេខ​រថយន្ត​របស់​ពួក​គាត់ អស់​ប្រមាណ​៧​គ្រឿង ក្នុង​នោះ​រថយន្ត Lexus 470 ១​គ្រឿង រថយន្ត Lexus 330 ១​គ្រឿង រថយន្ត​ព្រូស​៣​គ្រឿង រថយន្ត​តា​កូ​ម៉ា​១​គ្រឿង និង​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ទៀត ។

ជន​រង​គ្រោះ​ម្នាក់​ដែល​មាន​រថយន្ត​ម៉ាក Lexus 470 ពណ៌​ខ្មៅ ហើយ​ត្រូវ​បាន​ក្រុម​ចោរលួច​គាស់​យក​ស្លាក​លេខ​ទៅ​បាត់ ក្នុង​ចំណោម​ជន​រង​គ្រោះជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​ប្រាប់​ក្រុមការងារ 60Buzz ឲ្យ​ដឹង​ថា គាត់​មិនដឹង​ថា ក្រុម​ចោរ​ទាំងនោះ​លួច​គាស់​យក​ស្លាក​លេខ​រថយន្ត​តាំងពី​ពេល​ណា​នោះ​ទេ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្អើល​ឆោឡោ​រឿង​បាត់​ស្លាក​លេខ​រថយន្ត​តែ​ម្តង ។ ជន​រង​គ្រោះ​បាន​បន្ត​ថា ក្រុម​ចោរ​បាន​គាស់​យក​ស្លាក​លេខ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ទាំង​មុខ​ទាំង​ក្រោយ ដោយ​រថយន្ត​ទាំងនោះ​បាន​ចត​ទុក​ចោល​នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់​ដូច​រៀងរាល់ថ្ងៃ ហើយ​នៅ​ក្នុង​បុរី​ឌី​អ រេ​ស៊ី​ដេ​ន​នេះ​ទៀត​សោ​ធ គឺ​មិន​មាន​សន្តិ​សុខភាព​យាមកាម​អ្វី​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ក្រុម​ចោរ​ទាំងនោះ​ឆ្លៀតឱកាស​លួច​គាស់​យក​ស្លាក​លេខ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ជន​រង​គ្រោះ​បាន​បញ្ចេញ​អារម្មណ៍​ថា គាត់​ពិតជា​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ព្រោះ​ពេល​នេះ សមត្ថកិច្ច​កំពុង​រឹត​បន្តឹង​ទៅ​លើ​រថយន្ត​អត់​ពន្ធ ហើយ​រថយន្ត​ដែល​អត់​ស្លាក​លេខ គឺ​មិន​បាន​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​បាន​ទេ លុះត្រា​ណា​តែ​យើង​ស្នើ​សុំ​ធ្វើ​ស្លាក​លេខ​ថ្មី​ជា​មុន​សិន ។ ជន​រង​គ្រោះ​បញ្ជាក់​ថា ក្រុម​ចោរ​ទាំងនោះ អាច​លួច​យក​ស្លាក​លេខ​រថយន្ត​ទាំងនេះ ដើម្បី​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​លក់​រថយន្ត​គ្មាន​ពន្ធ ឬ​អ្នក​ដែល​ជិះ​រថយន្ត​អត់​ពន្ធ​ជាដើម ។

បន្ទាប់​ពី​ត្រូវ​ចោរលួច​គាស់​ស្លាក​លេខ​យក​ទៅ​បាត់​នោះ ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ ដើម្បី​ជួយ​ស្វែងរក ។ ប្រជាពលរដ្ឋ​ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច មេត្តា​រឹត​បន្តឹង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ផង ខណៈ​រឿង​នេះ​ជា​រឿង​ចោរកម្ម​ដ៏​គួរ​ឲ្យ​ភ័.យ​ខ្លា.ច លើក​នេះ​ចោរ​គាស់​ត្រឹម​ស្លាក​លេខ​រថយន្ត ថ្ងៃក្រោយ​អាច​គាស់​ផ្ទះ និង​អំពើ​ផ្សេង​ៗ​ទៀត​ក៏​ថា​បាន ។

ដោយឡែក​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​រថយន្ដ​បាត់​លេខ តើ​ត្រូវធ្វើ​ដូច​ម្ដេច? ហើយ​ត្រូវ​បង់ថ្លៃ​សេវា​ប៉ុន្មាន?

ចម្លើយៈ អាច​ស្នើ​សុំ​ទុតិយតា​ផ្លា​ក​លេខ​បាន ដោយ​ត្រូវ​មាន​ឯកសារ​រួម​មាន ៖ ពាក្យបណ្ដឹង​ស្ដី​ពី​ការ​បាត់​ផ្លា​ក​លេខ បណ្ណ​សម្គាល់​យានយន្ដ អត្ដសញ្ញាណប័ណ្ណ​ម្ចាស់ (​ត្រូវ​ភ្ជាប់​មក​ជាមួយ​សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់​នៅ​ករណី​អា​ស័​យ​ដ្ឋា​ន​អចិន្ដ្រៃយ៍​ខុស​ពី​អា​ស័​យ​ដ្ឋា​ន​ក្នុង​អត្ដសញ្ញាណប័ណ្ណ​) ពាក្យសុំ​ទុតិយតា​ផ្លា​ក​លេខ​សម្គាល់​យានយន្ដ (​មាន​បិទ​លេខ​តួ​-​លេខ​ម៉ាស៊ីន ជាក់ស្ដែង​)
វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ