ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់ ម្ចាស់​ហាង V SHOP ប្តឹង​អតីត​គូស្នេហ៍ ដូច​អ្វី​ដែល​ជន​ទី​៣ ធ្លាប់​បាន​និយាយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ធ្នូ ២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ធ្នូ ២០២១​នេះ បាន​ដីកាកោះ​ឲ្យ​លោក ជា ចាន់​តុលា ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ធ្នូ​ ២០២១ ខាង​មុខ​នេះ ដើម្បី​សាកសួរ​ចម្លើយ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ា​ន ធា​រី ដែល​មហាជន​ស្គាល់​ថា ជា​ម្ចាស់​ហាង V SHOP CAMBODIA ។

​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ា​ន ធា​រី បាន​ប្តឹង​ឈ្មោះ ជា ចាន់​តុលា ៖ លួច​ប្រាក់​ក្រុមហ៊ុន​, ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​, លុប​បំបាត់ ឫ​កែប្រែ​ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ​, គំរាមកំហែង​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​គូកន ពី​បទ រំលោភ​លើ​លំនៅ​ឋាន ។

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ជា ចាន់​តុលា បាន​បង្ហោះ​ដីកាកោះ និង​សារ​យ៉ាង​ដូច្នេះ​ថា «​ពេល​នេះ ប្រពន្ធ​ជាទី​ស្រលាញ់​របស់ខ្ញុំ បាន​ប្តឹង​ខ្ញុំ​ហើយ​ដូច​អ្វី​ដែល ជន​ទី​៣ ថា​ចាប់​ខ្ញុំ ដាក់គុក​៥​ឆ្នាំ អោយ​បាន​នោះ ឥឡូវនេះ គាត់​បាន​ធ្វើ​មែនហើយ ជន​ទី​៣​អើយ ខ្ញុំ​សុំ​ខ្លាច​លោក​ហើយ ប្រពន្ធ​សម្លាញ់​ចិត្ត​បង​អើយ អូន​ដាច់​ចិត្ត​ពី​បង​ម្លេះ ?​» ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ គឺ​ទាក់ទងនឹងគ្រូ​ជោគជ័យម្នាក់ឈ្មោះ ប៊ុ​ន​ រស្មី ហៅ​ប៊ុ​ន ផាក (Bun Park) ដែល​ជា​អ្នកជំនួញ បាន​តាំងខ្លួន​ជា​មេធាវី នៅ​ចំពោះ​មុខ​សមត្ថកិច្ច នៅ​ក្នុង​រឿងរ៉ាវ​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ នារី​រូប​ស្រស់​មួយ​រូប ជា​អ្នក​រកស៊ី​អន​ឡាញ ដែល​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកលេង​បណ្តាញ​សង្គម​ខ្មែរ ដោយសារ​តែ​អតីត​គូស្នេហ៍​របស់​ស្រី​ស្រស់​ម្ចាស់​ហាង​សម្លៀក​បំពាក់​ល្បីឈ្មោះ​រូប​នេះ បាន​ចោទប្រកាន់ លោក ប៊ុ​ន ផាក ជា​ជន​ទី​៣ បំបែកបំបាក់​ស្នេហា​របស់​ខ្លួន ។

ពាក្យបណ្តឹង​មួយទៀត ដោយ​ដើមបណ្ដឹង​មានឈ្មោះ​ថា ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៩១ សេ​អ៊ឺ​២ ផ្លូវ​១៣៨ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ ។ បាន​ដាក់​ជូន លោក​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្មវត្ថុ ៖ សុំ​ប្ដឹង​ឈ្មោះ​ប៊ុ​ន​រស្មី ហៅ ប៊ុ​ន ផាក (Bun Park) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​៥៨៨ ភូមិ​២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​តាំងខ្លួន​ជា​មេធាវី​រារាំង និង​ញុះញង់​ឱ្យឈ្មោះ ស៊ា​ន ធា​រី និង​បុគ្គលិក​របស់​ហាង​ឈ្មោះ V SHOP CAMBODIA យក​សំលៀក​បំពាក់​ក្នុង​ហាង ទូដែក វេរ​ប្រាក់ ចេញពី​គណនី​ធនាគារ និង​ផ្ទេរកម្មសិទ្ធិ​ផ្ទះ​របស់​ខ្ញុំបាទ និង​ឈ្មោះ ស៊ា​ន ធា​រី ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ។

ដើមបណ្តឹង​សំណូមពរ សមត្ថកិច្ច​មាន​វិធានការ​ទៅ​លើ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) តាម​នីតិវិធី​ច្បាប់ ដើម្បី​កុំ​ឲ្យ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) នេះ​បង្ក​ការ​ខូចខាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​កិត្តិយស​របស់ខ្ញុំ​បាទ​បន្ត​ទៅ​ទៀត ។

លោក ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) ដែល​គេ​ស្គាល់​ថា ជា​អ្នកជំនួញ និង​គ្រូ​ជោគជ័យ​មួយ​រូប ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​ឃាត់ខ្លួន និង​បញ្ជូន​មក​តុលាការ កាលពី​វេលា​ម៉ោង​១០​និង​១០​ព្រឹក ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ ។

ក្រោយ​ការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ព​ញ ទីបំផុត​លោក ប៊ុ​ន រស្មី ដែល​គេ​ស្គាល់​នាម ប៊ុ​ន ផាក ជា​អ្នកជំនួញ​មួយ​រូប​កំពុង​ល្បី​លើ​បណ្តាញ​សង្គម​រឿង​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​ស្រី​ស្រស់​ថៅកែ​ហាង​លក់​សំលៀក​បំពាក់​តាម​អន​ឡាញ​ត្រូវ​បាន​តំណាង​អយ្យការ ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​រក​ពុំ​ឃើញ​មាន​បទល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ