ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! តំណាងអយ្យការឱ្យលោក ប៊ុន ផាក អ្នកជំនួញកំពុងរុំព័ទ្ធរឿងស្នេហាចម្រូងចម្រាស់ត្រឡប់ទៅផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ព​ញ ទីបំផុត​លោក ប៊ុ​ន រស្មី ដែល​គេ​ស្គាល់​នាម ប៊ុ​ន ផាក ជា​អ្នកជំនួញ​មួយ​រូប​កំពុង​ល្បី​លើ​បណ្តាញ​សង្គម​រឿង​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​ស្រី​ស្រស់​ថៅកែ​ហាង​លក់​សំលៀក​បំពាក់​តាមអន​ឡាញ​ត្រូវ​បាន​តំណាង​អយ្យការ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ព​ញ ទីបំផុត​លោក ប៊ុ​ន រស្មី ដែល​គេ​ស្គាល់​នាម ប៊ុ​ន ផាក ជា​អ្នកជំនួញ​មួយ​រូប​កំពុង​ល្បី​លើ​បណ្តាញ​សង្គម​រឿង​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​ស្រី​ស្រស់​ថៅកែ​ហាង​លក់​សំលៀក​បំពាក់​តាមអន​ឡាញ​ត្រូវ​បាន​តំណាង​អយ្យការ ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​រក​ពុំ​ឃើញ​មាន​បទល្មើស ។

លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ប្រចាំ​ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ជា​អ្នក​បាន​កាន់​សំណុំរឿង​លោក ប៊ុ​ន រស្មី ហៅប៊ុ​ន ផាក នា​រសៀល​ថ្ងៃ​ទី៤ ខែធ្នូ បាន​ដំណើរការ​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ អស់​រយៈពេល​ជា​ច្រើន​ម៉ោង រហូត​ដល់​ល្ងាច​បន្តិច​ទើបត្រូវ​បាន​បញ្ចប់ ។

តែ​ក្រោយ​បញ្ចប់​ការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​មក ដោយ​រក​ពុំ​ឃើញ​មាន​បទល្មើស តំណាង​អយ្យការ​ក៏​បាន​អនុញ្ញាតិ​ឲ្យ​លោកគ្រូ​ជោគជ័យ ប៊ុ​ន ផាក មាន​សេរីភាព​បាន​វិល​ទៅ​ផ្ទះ​វិញ តែ​សំណុំរឿង​នៅ​បន្ត​នីតិវិធី ពោល ​គឺ​នឹង​បើក​ការ​ស៊ើបអង្កេត រួច​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ។​ នេះ​បើ​តាម​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រងឲ្យ​ដឹង​ក្រោយ​ពី​អនុញ្ញាតិ​ឲ្យ​គ្រូ​ជោគជ័យ​បាន​វិល​ទៅ​ផ្ទះ​វិញ​ ។

សូម​រម្លឹក​ថា ជនជាប់សង្ស័យ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា ជា​អ្នកជំនួញ​វ័យក្មេង​និង​ជោគជ័យ​មួយ​រូប ស្នាក់​នៅសង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់​ពន្ធ​នឹង​អំពើ​ឆបោក និង​ក្លែងខ្លួន​បន្លំ​ធ្វើ​ជា​មេធាវី ដោយ​គ្មាន​ការ​អនុញ្ញាតិ ។ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​លោក ប៊ុ​ន ផាក តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៩១ សេ​អ៊ឺ​២ ផ្លូវ​១៣៨ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញមុខរបរលក់ដូរ ។

តាម​ពាក្យបណ្ដឹង​បាន​ចោទប្រកាន់ ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក( លោកគ្រូជោគជ័យ រងនូវបណ្តឹងរបស់ឈ្មោះ ជា ចាន់តុលា) ថា តាំងខ្លួន​បន្លំ​ធ្វើ​ជា​មេធាវី ទៅ​ធ្វើ​សកម្មភាព​រារាំង និង​ញុះញង់​ឈ្មោះ ស៊ា​ន ធា​វី ដែល​ត្រូវជា​ប្រពន្ធ​ដើមបណ្តឹង (​អ​នីតិ​សង្វាស​) និង​បុគ្គលិក​របស់​ហាង​ឈ្មោះ V SHOP CAMBODIA យក​សំលៀក​បំពាក់​ក្នុង​ហាងទូដែក នឹង​វេរ​ប្រាក់ចេញពី​គណនី​ធនាគារ ព្រមទាំង​ផ្ទេរកម្មសិទ្ធិ​ផ្ទះ​របស់​ខ្លួន​(​ជា ចាន់​តុលា​)​និង​ឈ្មោះ ស៊ា​ន ធា​រី​ ។ ពាក្យបណ្ដឹង​បាន​ព្ជា​ក់ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក បាន​លួច​មាន​ទំនាក់ ទំនង​ជាមួយ ឈ្មោះ ស៊ា​ន ធា​រី ដែល​ត្រូវជា​ប្រពន្ធ​របស់​(​ជា ចាន់​តុលា​) ដោយ​បង្គាប់​ឱ្យឈ្មោះ ស៊ា​ន ធា​រី យក​ទូដែក ចេញពីផ្ទះ ផ្ទេរ​ប្រាក់​ចេញពី​គណនី​ធនាគារ​របស់​ឈ្មោះ ស៊ា​ន ធា​រី ដែល​ប្រាក់​នោះ ​គឺជា​ប្រាក់​បាន​មក​ពី​ការ​រកស៊ី​ជាមួយ​គ្នា និង​ឱ្យឈ្មោះ ស៊ា​ន ធា​វី ផ្ទេរកម្មសិទ្ធិ​ផ្ទះ​ដែល​ឈ្មោះ ជា ចាន់​តុលា និង​ឈ្មោះ ស៊ា​ន ធា​វី បាន​ទិញ​រួម​គ្នា និង​បាន​ផ្ញើរ​សារ​បង្គាប់​ឲ្យ​ឈ្មោះ ស៊ា​ន ធា​វី ដក​ឈ្មោះ ជា ចាន់​តុលា ចេញពី​គ្រុប​ការងារ និង​បណ្ដេញចេញ​លែង​ឲ្យ​ធ្វើ​ការងារ​បន្ត​ទៀត ហើយ​ថែម​ទាំង​ប្រាប់​ឲ្យ ស៊ា​ន ធា​រី ផ្លាស់​ប្តូរ​សោរ​ទ្វារផ្ទះ​លែ្វ​ង​មិន​ឲ្យ​ខ្ញុំ​(​ជា ចាន់​តុលា​)​ចូល​ស្នាក់នៅ នឹង​ពុំ​បាន​ផ្ដល់​ដំណឹង​ឲ្យ​ដឹង​ឡើយ ។

នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ពេល​ដែល​ឈ្មោះ ជា ចាន់​តុលា (​ដើមបណ្តឹង​) ទៅ​ហាង​លក់​សំលៀក​បំពាក់​ឈ្មោះ V SHOP CAMBODIA ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​C13 C15 ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រាប់​បុគ្គលិក​ហាង កុំឱ្យ​យក​សំលៀក​បំពាក់​ទាំង​អស់នោះ​ចេញពី​ហាង ដោយ​មាន​សមត្ថកិច្ច​ជួយ​សម្របសម្រួល និង​ណែ នាំ​ដល់​បុគ្គលិក​ផង​នោះ ស្រាប់តែ​ឈ្មោះ ស៊ា​ន ធា​រ៉ា ជា​បុគ្គលិក​ហាង បាន​ហៅ វី​ដេ​អូ​ខ​ល​ទៅ​ឈ្មោះ ស៊ា​ន ធា​វី ដើម្បី​បញ្ជាក់ និង​ទាមទារ​យក​អីវ៉ាន់​ចេញ ។

ពេល​ដែល​កំពុងនិយាយ​គ្នា​ស្រាប់តែ ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក បាន​ចូល​មក​ដល់​និយាយ​ទៅ​កាន់​សមត្ថកិច្ច​ដែល​កំពុង​ណែនាំ ដោយ​បង្ហាញ​ឯកសារ​មួយ​ចំនួន​ផង​ដែរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​សួរ​ទៅ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក ថា​មាន​តួនាទី​ជា​អ្វី​នៅ​ក្នុង​រឿង​នេះ បានជា​អ្នក​ហ៊ាន​អះអាង និង​សួរ​សមត្ថកិច្ច​យ៉ាង​ដូច្នេះ ពេល​នោះ ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក បាន​ឆ្លើយ​ថា​ខ្លួន​គឺជា​មេធាវី​តំណាង​ឱ្យឈ្មោះ ស៊ា​ន ធា​រី ។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​ស្នើ​សុំ​ឱ្យឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក និង​ឈ្មោះ ស៊ា​ន ធា​រី មក​ជួប​គ្នា​នៅ​ហាង ដើម្បី​ធ្វើការ​សម្រប​សូ​ម្រួ​ល តែ​ឈ្មោះ ស៊ា​ន ធា​រី និង​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក មិន​មក​ជួប​ដោះស្រាយ​ឡើយ ។ ដើមបណ្តឹង​សំណូមពរ ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​ទៅ​លើ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ