ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៊ុន ផាក អ្នកជំនួញកំពុងល្បីរឿងស្នេហាជាមួយស្រីស្រស់ថៅកែហាងខោអាវត្រូវចាប់ខ្លួន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៊ុ​ន ​រស្មី ហៅ ​ប៊ុ​ន ផាក (Bun Park)…

រាជធានី​ភ្នំពេញ ៖ លោក ប៊ុ​ន ​រស្មី ហៅ ​ប៊ុ​ន ផាក (Bun Park) ដែលគេស្គាល់ថាជាអ្នកជំនួញនិងគ្រូជោគជ័យមួយរូប ដែលថ្មីៗនេះបាន​​តាំងខ្លួន​ជា​មេធាវី ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​ឃាត់ខ្លួន និងបញ្ជូន​មក​តុលាការ​ហើយ នៅ​វេលា​ម៉ោង​១០​និង​១០​ព្រឹក ថ្ងៃ​ទី​៤ ខែធ្នូ​នេះ ។

Picture

ការបញ្ជួនខ្លួនលោក ប៊ុន ផាក មកតុលាការនៅព្រឹកថ្ងៃទី ៤ ធ្នូ នេះ គឺដើម្បី​បញ្ជូន​អោយ​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​តាម​នីតិវិធី ហើយ​ចំពោះ​ការ​ចេញ​ដីកា​បញ្ជូន​អោយ​ស៊ើបសួរ ឬ​ចោទប្រកាន់​នោះ ក្រុម​អ្នក​សារព័ត៌មាន កំពុង​រង​ចាំ​ព្រោងព្រាត​ក្រៅរបង​តុលាការ ដើម្បី​ទទួល​ការ​ផ្តល់​ដំណឹង​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យា​ការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

Picture

សូម​បញ្ជាក់​ថា​ ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) ដែលជាអ្នកជំនួញ បាន​តាំងខ្លួន​ជា​មេធាវី នៅចំពោះមុខសមត្ថកិច្ច នៅក្នុងរឿងរ៉ាវទំនាក់ទំនងសេ្នហាជាមួយ ​នារីរូបស្រស់មួយរូប ជាអ្នករកស៊ីអនឡាញ ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ដោយសារតែអតីតគូស្នេហ៍របស់ស្រីស្រស់ម្ចាស់ហាងសម្លៀកបំពាក់ល្បីឈ្មោះរូបនេះ បានចោទប្រកាន់ លោក ប៊ុន ផាក ជាជនទី៣ បំបែកបំបាក់ស្នេហារបស់ខ្លួន ។

Picture

សូម​បញ្ជាក់​ថា អង្គភាព​ បាន​ទទួល​ពាក្យបណ្តឹង​មួយ​ចោទ​លើ លោក ប៊ុន ផាក ដោយ​​ដើមបណ្ដឹង​មានឈ្មោះថា ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៩១ សេ​អ៊ឺ​២ ផ្លូវ​១៣៨ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។

Picture

យោងតាមពាក្យបណ្តឹង ដើមបណ្ដឹង​មានឈ្មោះថា ជា ចាន់​តុលា បានដាក់ជូន លោក​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្មវត្ថុ​: សុំ​ប្ដឹង​ឈ្មោះ​ប៊ុ​ន​រស្មី ហៅ ប៊ុ​ន ផាក (Bun Park) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ញា​តិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​៥៨៨ ភូមិ​២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​តាំងខ្លួន​ជា​មេធាវី​រារាំង និង​ញុះញង់​ឱ្យឈ្មោះ ស៊ា​ន ធា​រី និង​បុគ្គលិក​របស់​ហាង​ឈ្មោះ V SHOP CAMBODIA យក​សំលៀក​បំពាក់​ក្នុង​ហាង ទូដែក វេរ​ប្រាក់ ចេញពី​គណនី​ធនាគារ និង​ផ្ទេរកម្មសិទ្ធិ​ផ្ទះ​របស់​ខ្ញុំបាទ និង​ឈ្មោះ ស៊ា​ន ធា​រី ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ។

Picture

តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំបាទ​មាន​កិត្តិយស សូម​គោរព​ជម្រាប​ជូន​លោក មេត្តា​ជ្រាប​ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ ស៊ា​ន ធា​រី ដែល​ត្រូវជា​ប្រពន្ធ​របស់​ខ្ញុំបាទ (​អ​នីតិ​សង្វាស​) ដោយ​បង្គាប់​ឱ្យឈ្មោះ ស៊ា​ន ធា​រី យក​ទូដែក​ចេញពីផ្ទះ​របស់ខ្ញុំ​បាទ ផ្ទេរ​ប្រាក់​ចេញពី​គណនី​ធនាគារ​របស់​ឈ្មោះ ស៊ា​ន ធា​រី ដែល​ប្រាក់​នេះ គឺជា​ប្រាក់​ដែល​បាន​មក​ពី​ការ​រកស៊ី​ជាមួយ​គ្នា និង​ឱ្យឈ្មោះ ស៊ា​ន ធា​រី​ផ្ទេរកម្មសិទ្ធិ​ផ្ទះ​ដែល​ខ្ញុំបាទ និង​ឈ្មោះ ស៊ា​ន ធា​រី បាន​ទិញ​រួម​គ្នា និង​បាន​ផ្ញើរ​សារ​បង្គាប់​ឲ្យ​ឈ្មោះ ស៊ា​ន ធា​រី ដក​ឈ្មោះ​ខ្ញុំបាទ​ចេញពី​គ្រុប​ការងារ និង​បណ្ដេញ​ខ្ញុំបាទ​ចេញ​លែង​ឲ្យ​ធ្វើ​ការងារ​បន្ត​ទៀត ហើយ​ថែម​ទាំង​ប្រាប់​ឲ្យ ស៊ា​ន ធា​រី ផ្លាស់​ប្តូរ​សោរ​ទ្វារផ្ទះ​លែ្វ​ង មិន​ឲ្យ​ខ្ញុំបាទ​ចូល​ស្នាក់​នៅ​បាន​ដោយ ពុំ​បាន​ផ្ដល់​ដំណឹង​ឲ្យ​ខ្ញុំបាទ​បានដឹង​ឡើយ ។

Picture

នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ពេល​ដែល​ខ្ញុំបាទ​ទៅ​ហាង​លក់​សំលៀក​បំពាក់​ឈ្មោះ V SHOP CAMBODIA ដែល​មាន ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​C13 C15 ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រាប់​បុគ្គលិក​ហាង​កុំឱ្យ​យក​សំលៀក​បំពាក់​ទាំង​អស់នោះ​ចេញពី​ហាង ដោយ​មាន​សមត្ថកិច្ច​ជួយ​សម្របសម្រួល និង​ណែនាំ​ដល់​បុគ្គលិក​ទាំង​អស់នោះ ស្រាប់តែ​ឈ្មោះ ស៊ា​ន ធា​រ៉ា ជា​បុគ្គលិក​ហាង​បាន​ហៅ វី​ដេ​អូ​ខ​ល​ទៅ​ឈ្មោះ ស៊ា​ន ធា​វី ដើម្បី​បញ្ជាក់ និង​ទាមទារ​យក​អីវ៉ាន់​ចេញ ពេល​ដែល​កំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) បាន​ចូល​មក​និយាយ​សាកសួរ​ទៅ​សមត្ថកិច្ច​ដែល​កំពុង​ណែនាំ និង​បង្ហាញ​ឯកសារ​មួយ​ចំនួន​មក​កាន់​សមត្ថកិច្ច ពេល​នោះ​ផង​ដែរ​សមត្ថកិច្ច​បាន​សួរនាំ​ទៅ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក​(Bun Park) ថា មាន​តួនាទី​ជា​អ្វី​នៅ​ក្នុង​រឿង​នេះ​បានជា​អ្នក​ហ៊ាន​អះអាង និង​សួរនាំ​សមត្ថកិច្ច​ដូច្នេះ ពេល​នោះ ដោយ​មានការ​បញ្ជាក់​ជា​ច្រើន​ដង​ពី​សមត្ថកិច្ច​ឈ្មោះ ប៊ុ​ន រស្មី ហៅ​ប៊ុ​ន ផាក (Bun Park) បាន​ឆ្លើយ​អះអាង​ថា ខ្លួន គឺជា​មេធាវី​តំណាង​ឱ្យឈ្មោះ ស៊ា​ន ធា​រី បន្ទាប់​មក​សមត្ថកិច្ច​ក៏​ស្នើ​សុំ​ឱ្យឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) និង​ឈ្មោះ ស៊ា​ន ធា​រី មក​ហាង ដើម្បី​ធ្វើការ​សម្រប​សូ​ម្រួ​ល​តែ​ឈ្មោះ ស៊ា​ន ធា​រី និង​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន​ផាក (Bun Park) មិន​មក​ជួប​ដោះស្រាយ​ជាមួយ​ខ្ញុំបាទ​ឡើយ ។

Picture

ដើមបណ្តឹង​សំណូមពរ សមត្ថកិច្ច​មាន​វិធានការ​ទៅ​លើ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) តាម​នីតិវិធី​ច្បាប់ ដើម្បី​កុំ​ឲ្យ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក (Bun Park) នេះ​បង្ក​ការ​ខូចខាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​កិត្តិយស​របស់ខ្ញុំ​បាទ​បន្ត​ទៅ​ទៀត ។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ​នេះ​សូម លោក​មេត្តា​ទទួលយក​ពាក្យបណ្តឹង​របស់ ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ ៕

Picture
Picture
Picture