ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក ២០២២ ៖ ចិន​ថ្កោលទោស​ការ​ធ្វើ​ពហិការ​ការទូត​របស់​អា​មេ​រិ​ក

2 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ថ្កោលទោស ការ​ប្រកាស​ធ្វើ​ពហិការ​ការទូត​របស់​សហរដ្ឋអាមេរិក ចំពោះ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ថ្កោលទោស ការ​ប្រកាស​ធ្វើ​ពហិការ​ការទូត​របស់​សហរដ្ឋអាមេរិក ចំពោះ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉េ​កាំ​ង​របស់​ខ្លួន​។ គួររំលឹកថា ផ្លូវការ​! អា​មេ​រិ​ក​ប្រកាស​ធ្វើ​ពហិការ ការទូត​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ចាត់វិធានការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ទ​ង្វើ​របស់​អា​មេ​រិ​ក ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​។

រឿងរ៉ាវ​នេះកើតឡើង ក្រោយ​អា​មេ​រិ​ក កាលពី​ថ្ងៃ​៦ ខែធ្នូ ឆ្នាំ ២០២១ បាន​ប្រកាស​ថា ខ្លួន​នឹង​មិន​បញ្ជូន​មន្ត្រី​ការទូត​ណា​ម្នាក់ ទៅ​ព្រឹត្តិការណ៍​ក្រុង​ប៉េ​កាំ​ង នៅ​ឆ្នាំ​ក្រោយ​ឡើយ​។ ដោយ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​កំណត់​ត្រា​រំលោ.ភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​ចិន​។ ប៉ុន្តែ​សម្រាប់​អត្ត​ព​លិ​ក​អា​មេ​រិ​ក​នៅ​តែ​អាច​ទៅ​ប្រកួត​ដណ្តើម​មេដាយ​ព្រឹត្តិការណ៍ នឹង​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​យ៉ាង​ពេញទំហឹង​ផង​ដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ លោក Zhao Lijian បាន​ចោទប្រកាន់​អា​មេ​រិ​កថា បាន​រំលោ.ភ​លើ​អព្យាក្រឹត​ស្មារតី​កីឡា​អូ​ឡាំ​ពិ​ក​។ ហើយ​ការ​ធ្វើ​ពហិការ​នេះ គឺ​មិន​ផ្អែក​លើ​ភស្តុ​តាង​ពិត ដោយ​គ្រាន់តែ​ផ្អែក​លើ​ការ​កុហក និង​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​។ ខណៈ​ក្នុង​ថ្ងៃ​ដដែល​នោះ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​បញ្ជាក់​ថា ខ្លួន​គោរព​តាម​ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​។

ភាព​តានតឹង​រវាង​មហាអំណាច​ទាំង​២ កំពុង​ឡើង​កំ​ដៅ​កាន់តែ​ខ្លាំង បន្ទាប់​ពី​អា​មេ​រិ​កបាន​ចោទប្រកាន់​ចិន​ពី​បទ​ប្រល័យពូជសាសន៍ ដោយ​បាន​គាបសង្កត់​លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គឺ (Uighur) និង​ជនជាតិភាគតិច​មូ​ស្លី​ម​ផ្សេង​ទៀត​នៅ​តំបន់​ស៊ី​ន​ជាំ​ង ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​ភាគី​ចិន​បដិសេធ​ទាំងស្រុង​។

មិន​ត្រឹមតែ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ក៏​បាន​ប្រកាស​ថា នឹង​មិន​បញ្ជូន​មន្ត្រី​ការទូត​ខ្លួន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ ដោយ​លើក​ហេតុផល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩៕ (​ដកស្រង់​ចេញពី BBC និង Reuters)

លោក Zhao Lijian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ