ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! អា​មេ​រិ​ក​ប្រកាស​ធ្វើ​ពហិការ ​ការទូត​ព្រឹត្តិ​ការណ៍​​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង

2 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក បាន​ប្រកាស​ជា​ផ្លូវការ ធ្វើ​ពហិការ​ការទូត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ នៅ​ទីក្រុង​

វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក បាន​ប្រកាស​ជា​ផ្លូវការ ធ្វើ​ពហិការ​ការទូត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​។

សេចក្តី​ប្រកាស​ពី​សេត​វិមាន​បញ្ជាក់​ថា គ្មាន​គណៈប្រតិភូ​ផ្លូវការ​ណា​ម្នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ប៉េ​កាំ​ង ឆ្នាំ​ក្រោយ​នោះ​ទេ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​កំណត់​ត្រា​រំលោភសិទ្ធិ​មនុស្ស របស់​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ​។

ការ​ប្រកាស​ធ្វើ​ពហិការ​ការទូត និង​មិន​ប៉ះពាល់​ដល់​អត្ត​ព​លិ​ក​អា​មេ​រិ​ក ដែល​ទៅ​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​នោះ​ទេ ហើយ​ពួក​គេ​នៅ​តែ​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រដ្ឋាភិបាល​។

ពាក់ព័ន្ធ​បញ្ហា​នេះ កន្លង​មក ចិន​ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាត់វិធានការ​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​ការ​ធ្វើ​ពហិការ​ចូលរួម​ព្រឹត្តិការណ៍​របស់​ខ្លួន​។

គួរ​រំលឹក​ថា ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ឌិន (Joe Biden) បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​កំពុង​ថ្លឹងថ្លែង​អំពី​ការ​ធ្វើ​ពហិការ​ការទូត​ព្រឹត្តិការណ៍​នេះ​។ មុន​ពេល​លេខាធិការ​សារព័ត៌មាន​សេត​វិមាន​លោកស្រី Jen Psaki បាន​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ដោយ​បញ្ជាក់​ថា រដ្ឋបាល​អា​មេ​រិ​ក​នឹង​មិន​រួមចំណែក​គាំទ្រ កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង​នោះ​ទេ​។ ហើយ​តំណាង​ការទូត ឬ​មន្ត្រី​ខ្លួន នឹង​ចាត់​ទុក​ការ​ប្រកួត​នោះ ជា​អាជីវកម្ម​ធម្មតា​នៅ​ចំពោះ​មុខការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ និង​អំពើ​ឃោរឃៅ​របស់​ចិន លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គឺ (Uighur) និង​ជនជាតិភាគតិច​មូ​ស្លី​ម​ផ្សេង​ទៀត​នៅ​តំបន់​ស៊ី​ន​ជាំ​ង​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ​។ ស្រប​ពេល​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា​៕

លោកស្រី Jen Psaki

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ