ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​សម្រេចចិត្ត​ជុំវិញ​ការ​បញ្ជូន ឬ​មិន​បញ្ជូន​អ្នកការទូត​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងារ​ទីក្រុង​ប៉េ​កាំ​ង

2 ឆ្នាំ មុន

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក Fumio Kishida បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​​នេះ​ថា ជប៉ុន​នឹង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក Fumio Kishida បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​​នេះ​ថា ជប៉ុន​នឹង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា​តើ​ត្រូវ​បញ្ជូន​អ្នកតំណាង​ការទូត​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ ២០២២​នៅ​ទីក្រុង​ប៉េ​កាំ​ង ឬ​យ៉ាងណា​។ គួររំលឹកថា ផ្លូវការ​! អា​មេ​រិ​ក​ប្រកាស​ធ្វើ​ពហិការ ការទូត​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង

លោក​ថ្លែង​ថា ជប៉ុន​នឹង​ពិចារណា​លើក​ត្តា​​មួយ​ចំនួន​នៅ​ពេលធ្វើការ​សម្រេចចិត្ត​រួម​មាន គោលបំណង​នៃ​កីឡា​អូ​ឡាំ​ពិ​ក ស្ថានភាព​ការទូត និង​ផលប្រយោជន៍​របស់​ជប៉ុន​។

ការ​ថ្លែង​របស់​មេដឹកនាំ​ជប៉ុន​កើតឡើង​ក្រោយ​ពេល​អា​មេ​រិ​កបាន​ប្រកាស​មិន​បញ្ជូន​គណៈប្រតិភូ​ការទូត​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឡើយ ដោយ​មានការ​ព្រួយបារម្ភ​ពី​កំណត់​ត្រា​រំលោ.ភសិទ្ធិ​មនុស្ស​របស់​ចិន​។ ចំណែក​ចិន​វិញ​និយាយ​ថា​ខ្លួន​នឹង​ចាត់វិធានការ​ប្រឆាំង​វិញ​ក្នុង​ករណី​មានការ​ធ្វើ​ពហិការ​។

ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ ២០២២ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់ទី​២០ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុង​ទីក្រុង​ប៉េ​កាំ​ង​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ