ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អ្នក​រំលោ.ភ​ច្រាំង​ទន្លេ ៖ កូនស្រី​ យាយ​ ផា​ន​ និង​ឧកញ៉ា ឃុន សៀ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សំណង់​ដ៏​រឹង​មាំ​ដែល​កំពុង​តែ​ដំណើរការ​សាងសង់​រំលោភ​យក​ច្រាំង​ទន្លេមេគង្គ​នោះ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ស្គាល់​ម្ចាស់​ហើយ គឺជា​ស្នាដៃ​របស់​កូនស្រី​សព លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ដែល​ម្តាយ​របស់​គាត់​ធ្លាប់​មាន ឈ្មោះ​ល្បី​រឿង​រំលោភ​បំពាន​ដីធ្លី…

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សំណង់​ដ៏​រឹង​មាំ​ដែល​កំពុង​តែ​ដំណើរការ​សាងសង់​រំលោភ​យក​ច្រាំង​ទន្លេមេគង្គ​នោះ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ស្គាល់​ម្ចាស់​ហើយ គឺជា​ស្នាដៃ​របស់​កូនស្រី​សព លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ដែល​ម្តាយ​របស់​គាត់​ធ្លាប់​មាន ឈ្មោះ​ល្បី​រឿង​រំលោភ​បំពាន​ដីធ្លី កាលពី​នៅ​មានជីវិត ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ សំណង់​នោះ​មានច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​ស្ថាបនា ធ្វើ​ច្រាំង​ទន្លេ​ដែល​ដី​គាត់​នៅ​ទីនោះ និង​ទុកជា​ប្រយោជន៍​សាធារណៈ បែរជា​ត្រូវ​កូនស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន នោះ​ធ្វើការ​សាងសង់​ហ៊ុម​ព័ទ្ធ​ជា​សំណង់​រឹង​មាំ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ទៅ​វិញ ។ ម្យ៉ាង​នៅ​ក្នុង​ការ​សាងសង់​ទៀត​សោធន៍ គ្មាន​មន្ត្រី​ជំនាញ​ណា​ក៏​ដូច​ជា​អាជ្ញាធរ ចុះ​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដែល​មាន​ចែង​ក្នុង​ច្បាប់​និង​ត្រូវ​បាន​ហាមឃាត់​ឡើយ ។ សូមរំលឹក៖ តើបុរសណាជាម្ចាស់សំណង់លើច្រាំងទន្លេមេគង្គ?

សំណង់កូនយាយផានរំលោភទន្លេមេគង្គនៅខណ្ឌជ្រោយចង្វា

គួរ​បញ្ជាក់​ការដ្ឋាន​ដែល​កំពុង​សាងសង់​រំលោភ​យក​ច្រាំង​ទន្លេ​នោះ​ស្ថិត​នៅ​ខាងត្បូង​ទីបញ្ជាការ​កងទ័ពជើងទឹក ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ សំណង់​នោះ​បាន​សង់​រំលោភ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹកទន្លេ​ប្រមាណ​មិន​តិច​ជាង​៣០​ម៉ែត្រ​នោះ​ទេ និង​ប្រវែង​ប្រមាណ​៤០​ម៉ែត្រ​តាម​បណ្តោយ​ទន្លេ ព្រមទាំង​កំពុង​តែ​ជីក​កាយ​គ្រឹះ​ក្នុង​គោលបំណង ធ្វើ​សំណង់​អ្វីមួយ​ជា​លំនៅ​ឋាន ។

តាម​មន្ត្រី សង្កាត់​ជ្រោយចង្វា រួម​ទាំង​ភូមិ​បានឱ្យ​ដឹង​ថា ដី​ច្រាំង​ទន្លេ​ជា​របស់​កូនស្រី​យាយ​ផា​ន ដើម​ឡើយ​ជា​ដី​ច្រាំង​ទន្លេ​របស់​ម្តាយ​គាត់​គឺ​យាយ​ផា​ន​ដែល​បាន​សុំ​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ចំណតទូក​កាណូត តាំងពី​ដី​នៅ​តំបន់​នោះ​ដែល​ក្រុមហ៊ុន​ផា​ន អុ​ី​ម៉ិច អភិវឌ្ឍ​ធ្វើ​ជា​ចំណតរថយន្ត​មក​ម្ល៉េះ ។ លុះ​ក្រោយមក​ក៏​បាន​លក់​អស់​នៅ​សល់​តែ​ច្រាំង​ទន្លេ​មួយ​ចំនួន​នោះ រក្សា​ទុក​រហូត​មក ។ នៅ​កំឡុង​ដើមឆ្នាំ​២០២១ ស្រាប់តែ​មានការ​សាងសង់​រំលោភ​ច្រាំង​ទន្លេ​ហើយ​សង្កាត់​ក៏​បាន​ទៅ​ឃាត់​ជា​ច្រើន​ដង ស្រាប់តែ​ក្រោយមក​ទីតាំង​សំណង់​នោះ​មានច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ឱ្យធ្វើ​ច្រាំង​ទន្លេ​ដើម្បី​ទប់​ដី​កុំឱ្យ​បាក់ តែ​ជាក់ស្តែង​មិន​បាន​ធ្វើ​ច្រាំង​ទន្លេ​នោះ​ទេ សង្ស័យ​ជា​សំណង់​លំហែកាយ​ឬ​ជា​លំនៅ​ឋាន​នៅ​លើ​ផ្ទៃ​ទឹកតែ​ម្តង ។

លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​បានឱ្យ​ដឹង​ថា សំណង់​នោះ​មានច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យធ្វើ​ច្រាំង​ទន្លេ ហើយ​លោក​នឹង​ឱ្យ​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វា រង់ចាំ​សហការ ជាមួយ​មន្ត្រី​ជំនាញ​និង​ក្រុម ការងារ​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់​ថា សំណង់​នោះ បម្រើ​ឱ្យ​ផលប្រយោជន៍​សា​ធារ​ណះ​ឬ​ឯកជន​វិនិយោគ ។ បើ​ពិនិត្យ​ឃើញ​ថា ការ​សាងសង់​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​លោក​នឹង​មាន​វិធានការ​ចុះ​ទៅ​ផ្អាក​ការដ្ឋាន​សាងសង់​តែ​ម្តង ។ បាន​កត់សម្គាល់​ឃើញ​ថា នៅ​ខណ្ឌ​ជ្រោយចង្វា តាម​ឆ្នេរទន្លេ​មេគង្គ មានកូន​យាយ​ផា​ន​កំពុង​រំលោភ​យក​ឆ្នេរទន្លេ​ពី​មាត់ច្រាំង​ចូល​ជ្រៅ​ទៅ​ក្នុង​ឆ្នេរ​ប្រមាណ​លើស​ពី​៣០​ម៉ែត្រ ។

ដើម្បី​ឱ្យ​កាន់តែ​ច្បាស់ កោះសន្តិភាព​បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពីសា​ម៉ី​ខ្លួន​គឺ​កូនស្រី​យាយ​ផា​ន​ដែរ​…​ពេល​ទូរស័ព្ទ​ចូល​ឮ​ថា​កោះសន្តិភាព​សុំ​សួរ​…​ស្រាប់តែ​បិទ​ទូរស័ព្ទ​លាន់​ផស់ ! បាន​ន័យ​ថា​ចង់​សរសេរ​អី​សរសេរ​ទៅ​…​ហេ ! ហេ !

ចំណែក​នៅ​ខណ្ឌ​ច្បារ​អំពៅ​ឯណោះ​វិញ ល្បីល្បាញ​ខាង​ឧកញ៉ា ឃុន សៀ មានសំណាង​បាន​ស្ថាបនា​សំណង់​ធំ​មួយ​លយ​ចូល​ឆ្ងាយ​ពី​មាត់ច្រាំង​ចូល​ទៅ​ក្នុង​ទន្លេបាសាក់ ដោយ​ត​ភ្ជាប់​ពី​ភូមិ​គ្រឹះ​របស់​គាត់​លយ​ចូល​ជ្រៅ​ទៅ​ក្នុង​ទន្លេ​តែ​ម្តង គឺ​សង់​រឹង​មាំ មាន​ជាន់​ក្រោម​និង​ជាន់​លើ ដូច​ចង់​រស់នៅ​លើ​ទន្លេ​តែ​ម្នាក់ឯង ឱ្យ​វា​អស្ចារ្យ​ដែល​សឹងតែ​គ្មាន​បុគ្គល​ណា​ធ្វើ​ដូច​គឺ​សឹងតែ​គ្មាន​ពីរ​…​។
តាម​ពិនិត្យ​មើលទៅ អ្នកមាន​សំណាង​បាន​ស្ថាបនា​សំណង់​រឹង​ក្នុង​ផ្ទៃ​ទន្លេ ភ្ជាប់​ពី​ច្រាំង​ទៅ​មាន​តែ​២​រូប​ខាងលើ​ដ៏​មហិមា​ប៉ុណ្ណោះ ។ ឯ​អ្នក​ទី​៣ ទំនង​គ្មាន​ទេ​…​សូម​ឱ្យ​ឧកញ៉ា ឃុន សៀ ទទួល​បាន​ជោគជ័យ​ទៅ​ហោង​…​ហេ ! ហេ !

មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​ឧកញ៉ា ឃុន សៀ ព្រោះ​ទូរស័ព្ទ​ចូល អត់​មាន​អ្នក​ទទួល​…​ទុក​ឱ្យ​រោ​រិ៍​ចោល​…​?

ព័ត៌មានពិស្តារនឹង​មាន​ផ្សាយ​ជូននៅលើ​កាសែត​កោះស​ន្តិភាព ។ សូមរំលឹក៖ សំណង់ជាប់​នឹងភូមិគ្រឹះឧកញ៉ា​ ឃុន សៀ ​សង់​បំពាន​ចំណី​ទន្លេបាសាក់ អាចជាគំរូអាក្រក់មួយ​

សំណង់ឧកញ៉ាឃុន សៀ រំលោភទន្លេបាសាក់នៅខណ្ឌជ្រោយចង្វា


អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ