ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើបុរសណាជាម្ចាស់សំណង់លើច្រាំងទន្លេមេគង្គ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ការដ្ឋាន​សំណង់​ដ៏​រឹង​មាំ​មួយ​កន្លែងកំពុង​តែ​ដំណើរការ​សាងសង់​រំលោភ​យក​ច្រាំង​ទន្លេមេគង្គ​ប្រមាណ​ជាង​១០​ម៉ែត្រ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹកទន្លេ ហើយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​មើលឃើញ​ចុះ​ទៅ​ហាមឃាត់​ទប់ស្កាត់​ឡើយ ដែល​គេ​សង្ស័យ​ថា​ អាចមានការ​ឃុបឃិត ​។ តែ​ទោះបីជា​យ៉ាងណា ​គេ​ពុំ​ដឹង​ថា សំណង់​នោះ​មានច្បាប់​ឬ​យ៉ាងណា​នោះ​ទេ…


រាជធានី​ភ្នំពេញ​ ៖ ​ការដ្ឋាន​សំណង់​ដ៏​រឹង​មាំ​មួយ​កន្លែងកំពុង​តែ​ដំណើរការ​សាងសង់​រំលោភ​យក​ច្រាំង​ទន្លេមេគង្គ​ប្រមាណ​ជាង​១០​ម៉ែត្រ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹកទន្លេ ហើយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​មើលឃើញ​ចុះ​ទៅ​ហាមឃាត់​ទប់ស្កាត់​ឡើយ ដែល​គេ​សង្ស័យ​ថា​ អាចមានការ​ឃុបឃិត ​។ តែ​ទោះបីជា​យ៉ាងណា ​គេ​ពុំ​ដឹង​ថា សំណង់​នោះ​មានច្បាប់​ឬ​យ៉ាងណា​នោះ​ទេ ?​

សំណង់​ដែល​កំពុង​តែ​សាងសង់​រំលោភ​ច្រាំង​ទន្លេ​នេះ ស្ថិត​នៅ​ខាងត្បូង​ទីបញ្ជាការ​កង​ព័​ទ​ជើង​ទឹក ក្នុងភូមិ​ទី​៣ ​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ សំណង់​នេះគេ​ដឹង​ថា បាន​ដំណើរការ​សាងសង់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​បុក​គ្រឹះ ចូល​ក្នុង​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ប្រមាណ​ជាង​១០​ម៉ែត្រដោយ​ចាក់​បេតុង​ក្រវ៉ាត់​ជុំវិញ ​ដើម្បី​រំលោភ​យក​ដី​និង​បាន​បូម​ខ្សាច់​ដាក់​។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ​ គេ​ឃើញ​ក្រុម​ជាង​កំពុង​តែ​ជីក​គ្រឹះ​ដើម្បី​ធ្វើ​សំណង់​លើ​ដី​ដែល​បាន​រំលោភ​នោះ ​។ ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ឃើញ ម្នាក់​ៗ​ធ្វើកា​រិះគន់​ថា ដី​ច្រាំង​ទន្លេ​សុទ្ធសាធ បែរជា​អាជ្ញាធរមើល​មិនឃើញ ឬ​អនុ​ញ្ញាត​អោយ​គេ​រំលោភ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ទៅ​វិញ​ ។

​​គេ​ពុំ​ដឹង​ថា សំណង់​នោះ​មាន​ម្ចាស់​ឈ្មោះអ្វីឡើយ​។​ បើសិន​គ្មាន​ភ្លើង ខៀវ ពី​អាជ្ញាធរ​នោះ​ទេ មិន​អាច​ដំណើរការ​សាងសង់​រំលោភ​បែប​នោះ​ទេ ។ ​អាជ្ញាធរ​សូ​ម្បី​តែ​ធ្វើ​របង​បន្តិចបន្តួច ​ឬ​ធ្វើ​រោង​ក៏ដឹង​ដែរ ទំ​រាំ​តែសំណង់​រំលោភ​ច្រាំង​ទន្លេ​បែប​នេះ​រឿង​អី​មិនដឹង?

​គួរ​បញ្ជាក់​ថា ច្រាំង​ទន្លេសាប​ និង​ច្រាំង​ទន្លេមេគង្គ​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​ជ្រោយចង្វារ កំពុង​តែ​​ត្រូវ​ប៉ាន់បាន​ក្រុមហ៊ុន និង​អ្នក​មាន​លុយ មាន​អំណាច បក្សពួក បុក​គ្រឹះ ធ្វើ​របង រំលោភ​យក​ជា​កម្មសិទ្ធិ​បណ្តើរ​ៗ​ហើយ ពុំ​ត្រូវ​បាន​អាជ្ញាធរ ខណ្ឌរាជធានី​ភ្នំពេញ ឬ​មន្ត្រី​ជំនាញ​យកចិត្តទុកដាក់​ទប់ស្កាត់​នោះ​ទេ​គឺ​បណ្តោយ​អោយ​រំលោភ​យក​តាម​ចិត្តតែ​ម្តងទើបវាយ​កម្ទេច​ពេល​ក្រោយ​ឬ?​

កន្លង​មក ភូមិគ្រឹះធំ​ៗ​ស្ថិត​នៅ​ក្នុងភូមិដើម​គ សង្កាត់ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ បាន​សាងសង់ដោយ​បុក​គ្រឹះ​រំលោភ​ចូល​ច្រាំង​ទន្លេ​ប្រមាណ​ជាង​២០​ម៉ែត្រ​ ។ ក្រៅពី​នោះ ក៏មាន​សំណង់​របង​ជា​ច្រើន​ទៀត​ កំពុង​តែ​សង់​រំលោភ​យក​ច្រាំង​ទន្លេសាប ហើយ​សំណង់​ទាំងនោះ បាន​សាងសង់​រួចរាលើហើយ និង​ខ្លះ​ទៀត​កំពុង​តែ​សាងសង់​។ ​ក្រៅពី​នោះ​ នៅ​តាម​ដង​ទន្លេមេគង្គ​វិញ​កំពុង​រង់ការ​រំលោភ​យក​ដូច​គ្នា​ដែរ ដូច​ជា​នៅ​ខាងជើង កំពុង​ស្វាយ​ជ្រុំ​និង​នៅ​ខាងត្បូង​បន្ទាយ​ទាហានជើងទឹក​ក្នុង​សង្កាត់​ជ្រោយចង្វារ​ជាដើម​។

ទាក់ទិន​សំណង់​រំលោភ​ច្រាំង​នេះ​ កោះសន្តិភាព​បាន​ព្យាយាម​ទាក់​ទង់​បំភ្លឺ​ពី​លោក​ឃ្លាំង ហួត​ អភិបាល​ខណ្ឌ​ជ្រោយចង្វារ​ តែ​ពុំ​អាច​ទាក់ទង​បាន​ ។ ​ចំណែក លោក​កៅ សា​រ៉ា​វុ​ធ​ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ​ទទួល​បន្ទុក​សំណង់ បានអោយ​ដឹង​ថា សំណង់​នោះ​មានច្បាប់​អនុញ្ញាត​ពីរដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​កំពុង​ផែ​។​ តាម​ទិដ្ឋភាព​ជាក់ស្តែង ​សំណង់​នោះ​ហាក់ដូចជា​មិនមែន​កំពង់​ផែ​នោះ​ទេ​។​ គេ​មានការ​ងឿងឆ្ងល់​ថា តើ​ច្បាប់​អនុញ្ញាត​អោយ​គេ​រំលោភ​ទន្លេ​បែប​នេះ?

សំណង់កំពង់ផែអីធ្វើតូចប៉ុណ្ណឹង? ថ្ងៃក្រោយបើសំណង់រឹងមាំគេធ្វើបាននរណាទៀតក៏ធ្វើបានដែរ ធ្វើបានពេញលើច្រាំងទន្លេ ដើម្បីស្មើភាពគ្នា ។

ព័ត៌មានពិស្តារមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ