ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់ជាប់​នឹងភូមិគ្រឹះឧកញ៉ា​ ឃុន សៀ ​សង់​បំពាន​ចំណី​ទន្លេបាសាក់ អាចជាគំរូអាក្រក់មួយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រាជធានី​ភ្នំពេញ ៖ មិនមែន​រោង​ទេ គឺជា​សំណង់​រឹង​មាំ​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​ស​ង្គេ​ត​ឃើញ​ថា បាន​សាងសង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ ដោយ​បាន​បំពាន​ចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ទៅ​ឃើញ​ខុស​គេ​នៅ​ចំណុច​ទន្លេបា​សាក់ ស្ថិត​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ…

រាជធានីភ្នំពេញ ៖

រាជធានី​ភ្នំពេញ ៖ មិនមែន​រោង​ទេ គឺជា​សំណង់​រឹង​មាំ​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​ស​ង្គេ​ត​ឃើញ​ថា បាន​សាងសង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ ដោយ​បាន​បំពាន​ចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ទៅ​ឃើញ​ខុស​គេ​នៅ​ចំណុច​ទន្លេបា​សាក់ ស្ថិត​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ការ​អ​ង្គេ​ត​ឃើញ បើ​គ្រាន់តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះ​មុន្នី​វង្ស​ថ្មី ក្រឡេក​មើលទៅ​ផ្ទៃ​ទន្លេបាសាក់​ទិស​ខាងត្បូង យើង​នឹង​បានឃើញ​ដោយ​ការ​បំពាន​នេះ គឺ​ត​ភ្ជាប់​ពី​ភូមិ​គ្រឹះ​របស់ អ្នកឧកញ៉ា ឃុន សៀ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឧកញ៉ា​មួយ​រូប​នៅ​ខណ្ឌ​ច្បារ​អំពៅ ។
ជុំវិញ​សំណង់​នៅ​ក្នុង​ទន្លេ​ដ៏​ធំ​ខាងលើ​នេះ​ដែរ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រាប់​កោះសន្តិភាព តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច WhatsApp នា​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា ៖ សំណង់​ខាងលើ​នេះ គឺជា​រោង​សាងសង់​ឡើង​សម្រាប់​ចត​អូ​ប័​រ​ប៉ុណ្ណោះ ហើយ​រោង​នេះ គឺ​មិន​អចិន្ត្រៃយ៍​ដូច​សំណង់​រឹង​មាំ​នោះ​ឡើយ ។

ក្នុង​នោះ​ដែរ លោក​អភិបាល​ខណ្ឌ​មិន​បាន​បញ្ជាក់​ថា សំណង់​ដែក​ដ៏​រឹង​មាំ​ដដែល​នេះ ជា​ការ​សាងសង់​ឡើង​ដោយ​អាជ្ញាធរ ឬ​ប្រយោជន៍​ឯកជន​ឡើយ ហើយ​ជា​ប្រភេទ​រោង​សាងសង់​បំពាន​ចំណី​ទន្លេ ឬ​យ៉ាងណា​នោះ ក៏​លោក​អភិបាល​មិន​បាន​បញ្ជាក់​ដែរ ខ​ណះ​ភ្នាក់ងារ​របស់​កោះសន្តិភាព ក៏​បាន​ភ្ជាប់​សំណួរ​នេះ​ទៅ​លោក តែ​លោក​មិន​ឆ្លើយ​តប ។

យ៉ាងណាមិញ គេ​នៅ​រង់ចាំ​មើល​ថា តើ​រោង​ដ៏​ធំ​ខាងលើ​នេះ ដែល​បាន​បំពាន​ចំណី​ទន្លេ​នេះ ជា​កម្មសិទ្ធិ​របស់​នរណា​មួយ​អោយ​ប្រាកដ​។

សុំ​សួរ​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បន្តិច​… បើ​អ្នក​ដទៃ​ទៀត​ក្រៅពី​ឧកញ៉ា ឃុន សៀ តើ​លោក​អនុញ្ញាត​ឱ្យ​សាងសង់​ដូច​គ្នា​ដែរ​ទេ? បែប​មានសំណាង តែ​ឧកញ៉ា​ឃុន សៀ តែ​ម្នាក់​ទេ​មើលទៅ​…​ហេ​!​ហេ​!

អត្ថបទសរសេរ ដោយ