ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការសហការជាមួយកម្លាំងនគរបាលខេត្តកំពតធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋហើយមកលាក់ខ្លួននៅក្នុងស្រុកគងពិសីក្នុងខេត្តកំពង់ស្ពឺ។
ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចវាលស្រែក្រោយភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាំង រក្សា ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយបន្តថា នៅមុនពេលឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងកម្លាំងនគរបាលខេត្តកំពត កំលាំងអធិការនគរបាលស្រុកគងពិសី ដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានឱ្យកំលាំងព្រហ្មទណ្ឌចុះសហការធ្វេីស្រាវជ្រាវមុខសញ្ញាលួចម៉ូតូឆ្លងខេត្ដកំពត មកលាក់ខ្លួនក្នុងលំនៅឋាននៃស្រុកគងពិសី។ ក្រោយពីធ្វើការស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យម្នាក់មានឈ្មោះ សាំង រក្សា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ។មុខសញ្ញាខាងបានធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1T-7441 ចេញពីចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ហើយជនរងគ្រោះជាម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចខេត្តកំពតជួយអន្តរាគមន៍ស្រាវជ្រាវករណីលួចម៉ូតូនេះ ។
នគរបាលស្រុកគងពិសីបានបន្តឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនគរបាលធ្វើការដកហូតបានម៉ូតូចំនួន០២គ្រឿង។ទី០១~ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1T-7441 និងទី០២~ម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេភ្នំពេញ1JQ-5658 ក្នុងនោះធ្វើការដកហូតសម្ភារៈនិងវត្ថុតាងមាន÷ ដង្កាប់ដែកចំនួន១ ,សោទីបបំពង់អក្សLលេខ៨ចំនួន១ ,សោមួលវ៉ីសលេខ៨(កែច្នៃសម្រាប់កាច់កម៉ូតូ)ចំនួន៣ ,ដែកឆាបចំនួន១ ,កូនសោសម្រាប់ចាក់ម៉ូតូមិនទាន់ច្នៃរួចចំនួន១០គ្រាប់ ,ដុំសោម៉ូតូចំនួន២ និងសម្ភារៈ រានកណ្ដាលម៉ូតូចំនួន១ ,កូនសោមួយចំនួន, សម្លៀកបំពាក់បន្លំខ្លួនចំនួន០២កំប្លេ(សម្រាប់ពាក់ប្រព្រឹត្តបទល្មើស),ប័ណ្ណសម្គាល់យានយន្ត(កាតគ្រីម៉ូតូ)៣សន្លឹក ស្លាកលេខកំពត1T-7441;ស្លាកលេខកំពត 1U-8059,ស្លាកលេខភ្នំពេញ1JQ-5658ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយសម្ភារៈវត្ថុតាងនគរបាលស្រុកគងពិសីបានប្រគល់មុខសញ្ញាសង្ស័យលួចម៉ូតខាងលេីជូនស្នងការដ្ឋាននគរបាលខេត្ដកំពត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ