ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​លើ​ស្ពាន​អ្នក​លឿង ជិះ​ម៉ូតូ​វ៉ា​កុងតឺន័រ​មិន​ផុត រថយន្ត​បុក​ផ្លោង​ស្លា.ប់​3​នាក់

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​គល់​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​)​ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​អំពិលទឹក

ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ដ៏សែនរន្ធត់​! លើកទី១លើ​ស្ពាន​​​អ្នក​​​លឿងបាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​គល់​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​)​ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​អំពិលទឹក ឃុំកំពង់​ភ្នំ ស្រុក​លើក​ដែក ។

ម៉ូ​ត៉ូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FN ០៧០៨ ជិះ​គ្នា​៣​នាក់ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ស្វាយ​រៀង ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ អ្នក​ជិះ​ម៉ូតូ​បាន​បន្ថែម​ល្បឿន​ដើម្បី​ឡើង​ចំណោត​ស្ពាន និង​បាន​ជែង​រថយន្ត​កុងតឺន័រ​១​គ្រឿង តែ​ជែង​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​VENZA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២R ១១១៩ ធ្វើ​ដំណើរ​មក​ពីមុខ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ចុះ​ពី​ចំណោត​ស្ពាន បាន​បុក​ចំ​ពីមុខ​ពេញទំហឹង ។

ក្នុង​ហេ​ុ​ការណ៍​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ប្រុស​ស្រី​ទាំង​៣​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ដោយ​បុរស​ម្នាក់​ស្លាប់​បោក​ក្បាល​ទៅ​នឹង​ថ្នល់ និង​២​នាក់​ទៀត​ប្រុស​ម្នាក់​ស្រី​ម្នាក់ ហោះ​ផ្លោង​ឡើង​លើ​ដូច​សត្វ​ចាប​ទៅ​បោក​ទើរ​លើ​រថយន្ត​កុងតឺន័រ ស្លាប់​ទល់​ក្បាល​គ្នា​។ រីឯ​អ្នក​បើករថយន្ត បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង ។

បើ​តាម​ប្រភព​ព័ត៌មាន​ប្រាប់​ថា រថយន្ត​នេះ គឺជា​របស់​លោក​ផ្កាយ​៣​ម្នាក់ ។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក៏​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​លើ​ស្ពាន​អស់​រយៈពេល​ជិត​១​ម៉ោង ទោះបីជា​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ប្រឹងប្រែង​ជួយ​សម្រួល​យ៉ាងណា​ក៏​ដោយ ។

លោក​អធិការរង​នគរបាល​ស្រុក​លើក​ដែក ទទួល​ផែន​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា តាំងពី​ពេល​មាន​គ្រោះថ្នាក់​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ ហើយ​សព​តម្កល់​ទុក​នៅ​វត្ត​កំពង់​ភ្នំ​ក្នុង រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី ។

លោក​អធិការរង​បញ្ជាក់​ថា មុន​នេះ​បន្តិច​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា ត្រូវជា​បងប្អូន​ជន​រង​គ្រោះ តែ​មិន​ទាន់​ឃើញ​មក​ដល់​ទេ ។ ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​ធ្វើការ​វាស់វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕