ខេត្តកណ្តាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ស្ថិតនៅគល់ស្ពានស្ពានអ្នកលឿង ខណៈម៉ូតូមួយគ្រឿងជិះគ្នា៣នាក់បានបើកបន្ថែមល្បឿនឡើងចំណោទ ក៏ព្យាយាមវ៉ាកុងតឺន័រមួយគ្រឿងដែលជិះស្របទិសគ្នា ស្រាប់តែឡើងទៅបុកជាមួយរថយន្តមួយគ្រឿងទៀត បើកមកពីខាងមុខ បណ្តាលឱ្យបុកម៉ូតូប៉ើងខ្ទាតមនុស្សចេញពីម៉ូតូស្លាប់ទាំង៣នាក់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៤ និង៤៥នាទីរសៀលថ្ងៃទី៣០ មីនា ២០១៦ ស្ថិតលើផ្លូវជាតិលេខ១ ត្រង់ចំណុចគល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ។
ប្រភពឱ្យដឹងថា សាកសពជនរងគ្រោះទាំង៣នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយត្រូវគេបញ្ជូនទៅតម្កល់ទុកនៅវត្ត «កំពង់ភ្នំ» ដើម្បីរង់ចាំក្រុមសាច់ញាតិមកទទួល ។ ម៉ូតូរបស់ជនរងគ្រោះធុនC125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FN-0708 និងរថយន្តដែលជិះមកពីមុខម៉ាក VENZA ពាក់ស្លាកលេខភ្នំពេញ 2R-1119 ដោយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ប្រភពពីកន្លែងកើតហេតុថា ហេតុការណ៍នេះគួរឱ្យតក់ស្លុតណាស់ ដោយគេឃើញសាកសពជនរងគ្រោះបានស្លាប់រប៉ាត់រប៉ាយដោយម្នាក់បោកក្បាលទៅលើថ្នល់ និង២នាក់ទៀតប៉ើងទៅទើរលើកុងតឺន័រ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍លើស្ពានរយៈជិត១ម៉ោងផងដែរ ។
ចែករំលែកព័តមាននេះ