ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ «ចំណារកែទម្រង់ពន្ធដាររបស់ខ្ញុំមុតជាងផ្លែដាវ តែខ្ញុំមិនខ្លាចមិនចុះញ៉ម ព្រោះតែប្រយោជន៍ជាតិ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​បាន​គូសបញ្ជាក់​ថា ចំណារ​ទាក់ទង​ដល់​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ពិសេស​ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​កន្លង​មក មុត​ជាង​ផ្លែដាវ​ទៅ​ទៀត តែ​សម្តេច​មិន​ខ្លាច មិន​ចុះ​ញ៉ម ព្រោះ​វា​ជា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទើប​រក​ឃើញ​ចំណារ​របស់ខ្ញុំ លើ​លិខិត​របស់​ឯកឧត្តម គង់ វិបុល ទាក់ទង​ដល់​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ពិសេស​ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ។ ការ​លូកដៃ​របស់​នាយក​រដ្ឋមន្ត្រី ចូល​គាំទ្រ​អង្គភាព​ពន្ធដារ​មិន​ត្រឹមតែ​មិនមែន​ជា​កំហុស​នោះ​ទេ ប៉ុន្តែ​វា​បង្ហាញ​នូវ​ចំណុចខ្លាំង ដើម្បី​ជោគជ័យ​កំណែទម្រង់​រដ្ឋ​ដែល​ក្នុង​នោះ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជា​គន្លឹះ​សម្រាប់​ជោគជ័យ​នៃ​កំណែទម្រង់​វិស័យ​ផ្សេង​ទៀត​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ចំណារ​ទាំង​៤​នេះ ជា​ច​លករ​រុញច្រាន​កម្ពុជា​ឲ្យ​ចេញ​ផុត​ពី​កង្វះ​សាច់ប្រាក់​បើក​បៀ​វត្ត​ន៍ (​ប្រាក់ខែ​តិច​ហើយ​អត់​សាច់ ប្រាក់​បើក​ជូន​ទៀត​) មក​ជា​មាន​សាច់ប្រាក់​បើក​ជាមួយ និង​ការ​បង្កើន​បៀ​វត្ត​ន៍​ជូន​មន្ត្រីរាជការ កងកម្លាំង ប្រដាប់​អាវុធ ។ យើង​មាន​សាច់ប្រាក់​សម្រាប់​ការ​វិនិយោគសាធារណៈ​ដូច​ជា ផ្លូវ​ស្ពាន ប្រឡាយ​ទឹក សាលារៀន មន្ទីរពេទ្យ និង​ការ​ចំណាយ​លើ​ការ​អនុវត្តន៍​គោ​លន យោ​បាយ​គាំពារ​សង្គម ។​ល​។

សម្តេច​តេ​ជោ បាន​បន្ថែម​ថា ភាព​ធន់​ខាង​សេដ្ឋកិច្ច​របស់​យើង​បង្ហាញ​ច្បាស់​ពី​ដំណាក់​ការ​កូ​វី​ដ​១៩ ឆ្នាំ​២០២០ រហូត​មក​ដល់​នេះ ដែល​យើង​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ដំឡើង​បៀ​វត្ត​ន៍ និង​បើក​បៀ​វត្ត​ន៍​២​ដង​ក្នុង​មួយ​ខែ​ជាមួយ និង​ការ​អនុវត្តន៍​គោលនយោបាយ​គាំពារ​សង្គម និង​ការ​វិនិយោគ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា​៖«​ចំណារ​របស់ខ្ញុំ​នា​ពេល​នោះ​មុត​ជាង​ផ្លែដាវ​ទៅ​ទៀត តែ​ខ្ញុំ​មិន​ខ្លាច មិន​ចុះ​ញ៉ម ព្រោះ​វា​ជា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ។ ម្យ៉ាងទៀត​ប្រទេស​កម្ពុជា​ខុស​ប្លែក​ពី​ប្រទេស​ផ្សេង​ទៀត ព្រោះ​យើង​ត្រូវ​រៀបចំ​ឡើង​វិញ​ទាំងអស់ ក្រោយ​របប​ប៉ុ​ល​ពត ដូចនេះ​តម្រូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី មាន​សេចក្តី​ក្លាហាន​ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូវ​» ៕