ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ជួប​បញ្ហា​អាកាសធាតុ តែ​ការ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​នៅ​កំពង់ស្ពឺ សម្រេច​បាន​ជិត ២០% នៃ​ផ្ទៃដី​សរុប

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ នៅ​ដើមរដូវ​វស្សា​ក្នុង​ឆ្នាំ​២០២៦​នេះ ក្រុង​-​ស្រុក​ទាំង​៩ នៃ​ខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋ បង្កបង្កើន​ផល​សរុប​ប្រមាណ​២២៦៤៧​ហិ​កតា​ហើយ​។​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ដឹង​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៦ ប្រជាពលរដ្ឋ បង្ក​ន​ង្កើ​ន​ផល​ស្រូវ​រដូវវស្សា ក្នុង​ក្រុង​-​ស្រុក​ទាំង​៩ នៃ​ខេត្តកំពង់ស្ពឺ ធ្វើ​ស្រូវ​ដើមរដូវ​វស្សា មាន​ដូច​ជា​÷(​ស្ទូង ព្រោះ បុក ដាំ​) ស្រូវ​ព្រោះ​ស្រាល ស្ទូង ព្រោះ និង ស្រូវ​ព្រោះ​កណ្តាល សរុប​ប្រមាណ ២២៦៤៧​ហិ​កតា​ហើយ បើ​គិត​ជា​ភាគរយ មាន​ចំនួន​ជិត​២០%​ហើយ​នៅ​លើ​ផ្ទៃដី​សរុប​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​២០២៦ នេះ ការ​បង្កបង្កើន​ផល​ស្រូវ​យឺត​ជាង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​ទឹកភ្លៀង​កើន​ជាង​ឆ្នាំ​មុន ដោយសារ​តែ​ភ្លៀង​ធ្លាក់​តាំងពី​ដើមខែ​មីនា​ច្រើន ហើយ​នៅ​ដើមខែ​ឧសភា មិថុនា​នេះ មាន​តិចតួច​ទើប​ប្រជាពលរដ្ឋ​យឺតយ៉ាវ​ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ​៕​