ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ដឹក​កម្មករក្រឡា.ប់​ផ្ងារ​ជើង ​របួសធ្ងន់​ស្រាល​២៥​នាក់​ នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​តាម​សេចក្ដីរាយការណ៍​បឋម​ពី​កន្លែង​កើតហេតុ​​បាន​ឱ្យដឹងថា មាន​ករណី​ក្រឡាប់​រថយន្ដ​ដឹក​កម្មករ​-​កម្ម​ការ​នី​រោងចក្រ ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​២៥​នាក់​ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រំ​ដួ​​ល​។

​ករណី​នេះ​កើតឡើង​នៅ​​វេលា​ម៉ោង​៦​និង​១៤​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​មិថុនា​ ឆ្នាំ​២០២៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣​ ស្ថិត​នៅ​ភូមិ​ម្រាក ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

បើ​តាម​សមត្ថកិច្ច​បា​ន្យ​ដឹង​ថា មូលហេតុ​អ្នកបើកបរ​រថយន្ត​បើកបរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ពេល​ជួប​ឧ​បស​គ្គ័​មាន​ម៉ូតូ​នៅ​ពីមុខ​ ក៏​បើក​គេច​ ដើម្បី​ចៀសម៉ូតូ​ ទើប​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងា​រ​ជើង​ ចាក់​កម្មករ​កម្ម​ការ​នី​ចេញពី​រថយន្ត​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​សរុប​២៥​នាក់ ក្នុង​នោះ​របួសធ្ងន់​៥​នាក់ ខណៈ​អ្នក​ជិះ​ក្នុង​រថយន្ដ​សរុប​ទាំងអស់​៤០​នាក់​ (​រថយន្ត​ដឹកកម្មករជាប្រភេទ​រថយន្ត​២៥​កៅអី​)​។

សូម​ជម្រាប​ថា ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ​ដឹក​កម្មករ​រោងចក្រ​នេះ​គឺ ​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ
ដឹក​ហួស​ចំណុះ​រថយន្ត​ធូ​រី​ស​២៥​កៅអី​កែ​ឆ្នៃ​ដឹក​ដល់​៤០​នាក់​។

ទោះបី​យ៉ាងណា ករណី​នេះ​នៅ​មិន​ទាន់​បាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ​ទេ​ ខណៈកំពុងធ្វើការ​វាស់វែង​និង​ស៊ើបសួរ​ព័ត៌មាន​បន្ថែម​៕