ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យណាស់! អ្នកជំនាញការអន្តរជាតិរួមគ្នា«រស់រវើកឡើងវិញ» នូវប្រាសាទបុរាណក្នុងក្រុងអង្គរធំ

4 ម៉ោង មុន

អ្នកជំនាញ​ការ​អា​ដ​ហុ​ក​អាយ​ស៊ី​ស៊ី​អង្គរ​-​សំបូរ​ព្រៃ​គុក បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​មួយ​ចំនួន នៅ​អតីត​រាជធានី ក្រុង​អង្គរធំ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា​នេះ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​បន្ត​ថា អ្នកជំនាញ​ការ​អា​ដ​ហុ​ក នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​សំបូរ​ព្រៃ​គុក ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​-​សំបូរ​ព្រៃ​គុក រួម​និង​អ្នកជំនាញ​ខ្មែរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទ​មួយ​ចំនួន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដូច​ជា ប្រាសាទភិមានអាកាស ខ្លោងទ្វារ​ខាងត្បូង ខាងជើង ការ​កំណាយ​ស្រាវជ្រាវ​ក្នុង​គម្រោង​ជួសជុល​រាជវាំង នៃ​អតីត​រាជធានី ក្រុង​អង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទ​តា​នៃ និង​ការ​កែសម្រួល​វង់​ទស្សនា​ប្រាសាទភ្នំក្រោម ព្រមទាំង​ភ្ជាប់​ខ្សែ​ទស្សនា​ប្រាសាទវត្តអធ្វា នា​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ ។

ការងារ​នេះ ធ្វើ​ឡើង​ក្នុង​បំណង​សិក្សា និង​ពិនិត្យ​ការងារ ដែល​អនុលោម​តាម​អនុសាសន៍​ដែល​អ្នក​ជំនាញការ​បាន​ផ្តល់​អនុសាសន៍​នា​ពេល​កន្លង​មក ៕