ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​គាស់កកាយ​ដីស្រែ​ប៉ះ​ចំ​កំណប់​គ្រា​.​ប់​កាំ​.​ភ្លើ​.​ង​​ត្បាល់​ចំនួន​២២​គ្រាប់ តៃកុង​ព្រលឹង​ចុង​សក់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើង​ត្បាល់​ធុន​៦០ និង​៨២​ម​.​ម ប្រមាណ​២២​គ្រាប់ ដែល​គេ​កប់​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ពេល​បុរស​ម្នាក់ បាន​យកគ្រឿងចក្រ​ទៅ​កាយ​ដីស្រែ​ក្បែរ​ៗ​មាត់​ប្រឡាយ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា នៅ​ចំណុច​ភូមិ​ដំណាក់​សាលា ឃុំ​តា​ក្រី ស្រុក​កំ​រៀង តែ​មិន​បង្ក​ឲ្យ​ផ្ទុះ​ទេ ។

មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ថា អ្នក​ភូមិ​ឈ្មោះ លន់ ម៉េ​ង​ជូរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បាន​យក​គ្រឿងចក្រ​ចូល​ទៅ​កាយ​ដីស្រែ ហើយ​ក៏​ប្រទះ​ឃើញ​គំនរ​គ្រាប់​យុទ្ធភណ្ឌ​នោះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​គាត់​ក៏​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​ដែរ ។

នៅ​ថ្ងៃ​ដដែល ក្រោយ​ពី​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​នេះ គេ​បាន​រាយការណ៍​បន្ត​ភ្លាម​ៗ ទៅ​កាន់​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក់ ដើម្បី​ជួយ​អន្តរាគមន៍​ចុះ​ង​ត្រូ​ត​ពិនិត្យ និង​រំដោះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​ចេញពី​តំបន់​គ្រោះថ្នាក់ ។ នៅ​ទីតាំង​កើតហេតុ កម្លាំង​កំចាត់​មីន​ស៊ី​ម៉ាក់ បាន​ចុះ​ត្រូ​ត​ពិនិត្យ និង​បាន​រាវរក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ចំនួន​២២​គ្រាប់ ដែល​សុទ្ធ​សឹង​ជា​គ្រាប់កាំភ្លើង​ត្បាល់ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាប់កាំភ្លើង​ត្បាល់​ដែល​មន្ត្រី ស៊ី​ម៉ាក់​ប្រមូល​បាន​រួម​មាន​៖ គ្រាប់​ធុន​៦០​ម​.​ម ចំនួន​១២​គ្រាប់ និង​គ្រាប់​ធុន​៨២​ម​.​ម ចំនួន​១០​គ្រាប់ ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា គ្រាប់កាំភ្លើង​ត្បាល់​ទាំងនោះ ពុំ​មាន​បំពាក់​ក្បាល​បំផ្ទុះ​ទេ (​គី​ម​បំបែក​) ហើយ​ត្រូវ​បាន​កប់​នៅ​ក្នុង​ដី​ក្នុង​សម័យ​សង្គ្រាម កាលពី​ជាង​៣០​ឆ្នាំ​មុន ដែល​មាន​ស្ថាន​ផា​ព​ច្រេះ​ចាប់​អស់ហើយ ។

ប៉ុន្តែ​យ៉ាងណា មិន​អាច​ទុកចិត្ត​ទេ គ្រាប់​យុទ្ធភណ្ឌ​ទាំងនេះ វា​នៅ​តែ​អាច​បង្ក​គ្រោះថ្នាក់​បាន ។ នេះ​ជា​ការ​ល្អ​ដែល​យើង​ប្រទះ​ឃើញ ហើយ​មន្ត្រី​ស៊ី​ម៉ាក់​ចុះ​ប្រមូល​យក​ទៅ​កំទេច​ចោល មុន​ពេល​វា​បង្ក​គ្រោះថ្នាក់​ដល់មនុស្ស ៕