ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Range Rover បុ.ក Lexus ចតស្ងៀម រុញផ្ទប់បង្គោលភ្លើងខ្ទេ.ចទាំងសងខាង រួច​ម្ចាស់ដោះស្លាកលេខឡាន គេចបាត់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ម៉ាក​RANGE ROVER ១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​Lexus RX400h ១​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ពេញទំហឹង​រុញ​ផ្ទប់​បង្គោល​ភ្លើង​១​ដើម​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​Lexus…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ម៉ាក​RANGE ROVER ១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​Lexus RX400h ១​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ពេញទំហឹង​រុញ​ផ្ទប់​បង្គោល​ភ្លើង​១​ដើម​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​Lexus RX400h ខូចខាត​ធ្ងន់​ជាង​ដោយ​ក្រពឹត​ខូចខាត​ទាំង​ខាង​មុខ​និង​ទាំង​ខាងក្រោយ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១ បុរី​ពិភព​ថ្មី​កួរស្រូវ​២ ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​RANGE ROVER ពណ៌​ខ្មៅ បាន​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេ​ច​​មុខ ហើយ​រថយន្ត​នោះ​ក៏​មាន​ស្លាក​លេខ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ដោះ​ទុក​បាត់​ហើយ​ទំនង​ខ្លាច​អ្នកកាសែត​ថត​ជាប់​ស្លាក​លេខ​នោះ​នាំ​ខ្មាស​គេ ។ ចំណែក​រថយន្ត Lexus RX400h ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BM-0615 រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​ទាំង​ខាង​មុខ​និង​ទាំង​ក្រោយ ហើយ​ម្ចាស់​រថយន្ត​ទាំង​២​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​បានឃើញ​រថយន្ត Lexus RX400h ចត​នៅ​លើ​ផ្លូវត្រង់​ចំណុច​កើតហេតុ​នោះ ហើយ​ពុំ​ដឹង​ថា​ម្ចាស់​រវល់​ទៅ​ណា​នោះ​ទេ ​បន្ទាប់​ពី​ចត​រថយន្ត​រួចរាល់​ក៏​បាន​ចាកចេញ​ទៅ​បាត់ ។ លុះដល់​ពេល​កើតហេតុ ស្រាប់តែ​ឃើញ​រថយន្ត RANGE ROVER បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ពុំ​ដឹង​ថា​អ្នកបើកបរ​មើល​មិនឃើញ ឬ​បែប​ណា​នោះ​ទេ ​ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​ពីក្រោយ Lexus RX400h​នោះ​ពេញទំហឹង​រុញ​ផ្ទប់​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ខណៈនោះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស ឬ​ក៏​ស្លាប់​នោះ​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស​និង​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ