ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា.ដកម្មលើផ្លូវជាតិលេខ៦ ម៉ូតូ​បើក​លឿន​បុ.កជាមួយឡានក្រុងដឹកអ្នកដំណើរ ស្លា.ប់បុរស​២នាក់

3 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បុរស​២ នាក់ បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន ចូល​ចំ​ពីរ​មុខ រថយន្តក្រុង​ដឹក​អ្នកដំណើរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់…

ខេត្ត​សៀម​រា​ប ៖ បុរស​២ នាក់ បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន ចូល​ចំ​ពីរ​មុខ រថយន្តក្រុង​ដឹក​អ្នកដំណើរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់ ។ រីឯ​អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២ នោះ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ ផ្លូវ បាន​កើតឡើង​នៅ វេលា​ម៉ោ​០៥ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦ ត្រង់​ចំណុច ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៨៤- ២៨៥ ស្ថិត​នៅ​ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់​  ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

‎ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច ជំនាញ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ វេលា​ម៉ោង ៩ និង ៤៥ នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៦ នេះ​ថា ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1AU-3938 បើកបរ​ដោយ​ឈ្មោះ សេន សិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ឬ​ស្សី​ខាងត្បូង​  ឃុំ​ដាន​រុន ស្រុក​សូទ្រ និគម ខេត្តសៀមរាប​  បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដឹក​អ្នក​រួម​ដំណើរ​០១​នាក់ បាន​បុក​រថយន្ត ក្រុង​០១​គ្រឿង CAMBO LINKEXPRESS  ម៉ាក់​HYUNDAI ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-4567 អ្នកបើកបរ រត់គេច​ខ្លួន​(​ពុំ​ស្គាល់​អត្តសញ្ញាណ​) បើកបរ ពី​ទិស​ខាង កើត​ទៅ​លិច បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ០២​នាក់ រួម‎​មាន ១-​ឈ្មោះ សេន សិទ្ធ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទីលំនៅ​ភូមិ​គោក​ឬ​ស្សី​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជា (​អ្នកបើកបរ​ម៉ូតូ​) ស្លាប់​។ ‎២/​ឈ្មោះ ស្មាន សា​លេះ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ឥ​ស្លា​ម មាន​ទីលំនៅ​ភូមិ​កំពង់ត្រាច​ក្រោម ឃុំ​កំពង់ ត្រាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ម៉ូតូ​) ស្លាប់ ។

មូលហេតុ :​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​  ។

បច្ចុប្បន្ន សាកសព បុរស ទាំង​ពីរ នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ បាន​រៀបចំ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ វត្ថុ​តាង ទាំង ពីរ​គ្រឿង ត្រូវ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប យក ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ