ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​មន្ត្រី​ACU​ម្នាក់​ក្រោយ​ចាប់ ខ្លួន៣ថ្ងៃមុន​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រី​បំរើ​ការ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ម្នាក់ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​កាលពី​៣​ថ្ងៃមុន ពេល​នេះ​ត្រូវ​លោក​ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្ត សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី២៦ តុលា ដោយ​ចោទប្រកាន់​ចំនួន​០២​បទល្មើស​។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​។ សូមរំលឹកថា៖…

ខេត្តបាត់ដំបង​ ៖ មន្ត្រី​បំរើ​ការ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ម្នាក់ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​កាលពី​៣​ថ្ងៃមុន ពេល​នេះ​ត្រូវ​លោក​ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្ត សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី២៦ តុលា ដោយ​ចោទប្រកាន់​ចំនួន​០២​បទល្មើស​។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​។ សូមរំលឹកថា៖ ប៉េ​អឹម​ឃាត់ខ្លួន​ខ្មា.ន់កាំ.ភ្លើ.ង​ម្នាក់​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​

មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆាយ សេរី​បុត្រ អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​បំរើ​ការ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី ២៦ តុលា​។ ជន​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន​០២​បទល្មើស គឺ​ពី​បទ​«​ប៉ុនប៉ង​ឃាតកម្ម និង ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញាត​»​។

សូម​រំលឹក​ថា ជនសង្ស័យ​ឈ្មោះ ឆាយ សេរី​បុត្រ អាយុ​៣០​ឆ្នាំ មន្ត្រី​បំរើ​ការ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ តុលា ក្រោយ​បង្ក​ហឹ​ង្សា​ដ៏​ឃោ​ឃៅ​ទៅ​លើ​គួ​សត្រូវ​របស់​ខ្លួន នៅ​ក្នុង​កម្មវិធី​ខួប​កំ​ណើ​រ​គេ​មួយ នៅ​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។

នៅ​ក្នុង​របាយ​ការ​ណ៍សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ឆាយ សេរី​បុត្រ បាន​ដក​កាំ.ភ្លើ.ង​វា.យ​ក្បាល​ជន​រង​គ្រោះ​ឈ្មោះ រ៉ុ​ម ច​ន្ថា អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល របួស​ស្មា​។ មិនតែប៉ុណ្ណោះ បើ​តាម​របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​បាញ់​គំរាម​ជន​រង​គ្រោះ​ចំនួន​០៥​គ្រាប់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​កម្មវិធី​នោះ​រត់​ជាន់​ជើង​គ្នា​ទៀត​ផង​។ យោង​តាម​របាយ​ការ​ណ៍​ដដែល មុន​ពេល​បង្ក​អំពើ​ហិ​ង្សា និងផ្ទុះអាវុធ គឺភាគី​ទាំង​០២​បាន​ផ្ទុះ​ជម្លោះ​យ៉ាង​តឹង​ស​សៃ​រក​នៅ​ក្នុង​វង់​ផឹកស៊ី ទើប​មន្ត្រី អេ ស៊ី យូ ទ្រាំ​មិន​បាន​ក៏​ដក​កាំ.ភ្លើ.ង​វាយ​ជន​រង​គ្រោះ និងបាញ់​គំរាម​ជា​ច្រើន​គ្រាប់​បន្ថែម​ទៀត​។

ជាមួយនឹង​ការ​ផ្ទុះអាវុធ និងបន្ទាប់​ពី​មាន​សេចក្ដីរ​បាយការ​ណ៍ ក​ម្លាំ​ងកងរាជអាវុធហត្ថ​ស្រុក ក៏​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កម្មវិធី និង បាន​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាម​ៗ​ដែរ នាំ​យក​ទៅ​សួរនាំ​។ ប៉ុន្តែ​យ៉ាងណា ភ្លាម​ៗ​នោះ សមត្ថកិច្ច​មិន​បាន​និយាយ​ពី​ភិនភាគ​អាវុធ​ខ្លី ដែល​ជន​ដៃដល់​ប្រើ​ប្រា​ស់ទេ ដោយ​បាន​អះអាង​ថា «​ដកហូត​បាន​តែ​ស្រោម​កាំភ្លើង រីឯ​កាំភ្លើង​ជនសង្ស័យ​បាន​លាក់​មិន​ព្រម​ប្រគល់​ឲ្យ​សមត្ថកិច្ច​»​។ ទោះ​យ៉ាងណា ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ចេញ​ដីកាឃុំខ្លួន​ហើយ ក្រោម​បទ​ចោទ​ចំនួន​០២​បទល្មើស គឺ​ពី​បទ «​ប៉ុនប៉ង​ឃាតកម្ម និង ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»៕ ​

អត្ថបទសរសេរ ដោយ