ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ឃាត់ខ្លួន​ខ្មា.ន់កាំ.ភ្លើ.ង​ម្នាក់​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ខ្មាន់កាំ.ភ្លើ.ង​ម្នាក់ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU)ផង ត្រូវ​បាន​កម្លាំង​កង​​រាជអាវុធហត្ថឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ដក​កាំ.ភ្លើ.ង​វាយ​ក្បាល​បុរស​ម្នាក់​ឲ្យ​បែក​ឈាម និងបា.ញ់​គំរាម​ជា​ច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី២៤ តុលា នៅ​ក្នុង​ឃុំ​បឹង​រាំង…

ខេត្តបាត់ដំបង ​៖ ខ្មាន់កាំ.ភ្លើ.ង​ម្នាក់ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU)ផង ត្រូវ​បាន​កម្លាំង​កង​​រាជអាវុធហត្ថឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ដក​កាំ.ភ្លើ.ង​វាយ​ក្បាល​បុរស​ម្នាក់​ឲ្យ​បែក​ឈាម និងបា.ញ់​គំរាម​ជា​ច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី២៤ តុលា នៅ​ក្នុង​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ នេះ​បើ​តាម​ប្រភព​កងរាជអាវុធហត្ថ ដែល​បាន​និយាយ​។

មន្ត្រី​អាវុធហត្ថបាន​ប្រាប់​ថា ខ្មាន់​កាំ.ភ្លើ.ងខ្លី​នោះ​ឈ្មោះ ឆាយ សេរី​បុត្រ ភេទប្រុស ​អាយុ​៣០​ឆ្នាំ មុខរបរ​ជាមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU ) រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​មន្ត្រី អេ ស៊ី យូ រូប​នេះ គឺ​ធ្វើ​ឡើង​តាម​បណ្ដឹង​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ រ៉ុ​ម ច​ន្ថា ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​យោធា រស់​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បេង​រាំង ស្រុក​កំ​រៀង​។ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ខ្មាន់កាំ.ភ្លើ.ង​រូប​នេះ បាន​ដក​កាំ.ភ្លើ.ងខ្លី​វាយ​ក្បាល​ខ្លួន ហើយ​ថែម​ទាំង​បា.ញ់​គំរាម​ទៀត​។ តាម​ការ​បំភ្លឺ​ខ្លះ​ៗ ដែល​ត្រូវ​បាន​គេ​ដកស្រង់​សំដី​យ៉ាង​ខ្លី ម្ចាស់​បណ្ដឹង​ឈ្មោះ រ៉ុ​ម ច​ន្ថា បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា អំពើ​ហឹ​ង្សា​រ​ដ៏​ឃោ​ឃៅ​រវាង​ខ្លួន​ជាមួយ​ឈ្មោះ ឆាយ សេរី​បុត្រ នេះ គឺ ផ្ដើម​ចេញពី​«​ជម្លោះ​ពាក្យ​សំដី​នៅ​ក្នុង​វង់​ផឹកស៊ី​»​។

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ទ​ទួល​បណ្ដឹង​នេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ក៏​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ និង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ដែរ ពី​បទ​«​ប៉ុនប៉ង​ឃា.ត.ក.ម្ម​»​។ សមត្ថកិច្ច​បាន​បន្ថែម​ថា បើ​យោង​ការ​ស្រាវជ្រាវ​បឋម ជាមួយនឹង​ការ​ដក​កាំ.ភ្លើ.ងខ្លី​វាយ​ជន​រង​គ្រោះ​បែកក្បាល ខ្មាន់កាំ.ភ្លើ.ង​រូប​នេះ ក៏​បាន​បាញ់​ចំនួន​០៥ ថែម​ទៀត ដែល​ជា​ការ​គំរាម​ជន​រង​គ្រោះ​។ ប៉ុន្តែ​មន្ត្រី​អាវុធហត្ថបាន​ប្រាប់​ថា គេ​មិន​ទាន់​ស្គាល់​ម៉ាក​កាំ.ភ្លើ.ងខ្លី​របស់​ជនសង្ស័យ​នៅឡើយ​ទេ ព្រោះ​ជន​សង្ស័យ​​បាន​ព្យាយាម​លាក់​កាំ.ភ្លើ.ង​នោះ ដកហូត​បាន​តែ​ស្រោម ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ហើយ ​៕ ​

អត្ថបទសរសេរ ដោយ