ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីន អ៊ុ​ង​ឡាំង​ ប្រកាស​ដោះ​លែងបាតុករ​​ជាង​៥​​ពាន់​​​នាក់ ក្រោយ​អាស៊ាន​មិន​​ឱ្យ​​ចូលរួម​កិច្ចប្រជុំ​កំពូល

2 ឆ្នាំ មុន

​មីយ៉ាន់ម៉ា ៖ មេដឹកនាំ​រដ្ឋប្រហារ​យោធា មីន អ៊ុ​ង​ឡាំង បាន​ប្រកាស​ដោះ​លែង​​​បាតុករ​​​ជាង​៥.០០០​នាក់​ ​ក្នុង​ខែតុលា​នេះ​។ គួរ

​មីយ៉ាន់ម៉ា ៖ មេដឹកនាំ​រដ្ឋប្រហារ​យោធា មីន អ៊ុ​ង​ឡាំង បាន​ប្រកាស​ដោះ​លែង​​​បាតុករ​​​ជាង​៥.០០០​នាក់​ ​ក្នុង​ខែតុលា​នេះ​។ គួររំលឹកថា អាស៊ាន​សម្រេច​ដក​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា មីន អ៊ុ​ង​ឡាំង ចេញពី​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ

ការ​ប្រកាស​របស់​លោក​កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន បាន​សម្រេច​មិន​ឲ្យ​លោក​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុងខែ​តុលា​នេះ ក្នុង​ប្រទេស​ប្រ៊ុ​យ​ណេ​។ វា​គឺជា​សញ្ញា​វិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ​ផ្នែក​នយោបាយ​របស់​ប្រទេស និង​ប្រជាជន​ភូមា​។

លោក មីន អ៊ូង​ឡាំង ដែល​ដឹកនាំ​រដ្ឋប្រហារ​ដណ្តើម​អំណាច​កាលពី​ខែកុម្ភៈ​បាន​ប្រកាស​ថា អ្នកទោស​ចំនួន ៥.៦៣៦នាក់​ នឹង​ត្រូវ​ដោះ​លែង​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Thadingyut ក្នុង​ខែតុលា​។

សូម​បញ្ជាក់​ថា មី​យ៉ា​ន់​ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ​មក​។ បើ​តាម​ក្រុម​អ្នក​ឃ្លាំមើល ជន​ស៊ី​វិល​ជាង ១.១០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ក្នុង​ការ​បង្ក្រាប​បង្ហូរ​ឈា​.​ម និង​មនុស្ស​ជាង ៨.០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

បច្ចុប្បន្ន​មនុស្ស​ជាង ៧.៣០០​នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​។ រដ្ឋាភិបាលយោធា​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​ឡើយ​ថា​តើនរ​ណាខ្លះ​នឹង​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ដោះ​លែង​។

កាលពី​ខែកក្កដា អាជ្ញាធរ​មី​យ៉ា​ន​ម៉ា បាន​ដោះ​លែង​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ចំនួន​ជាង ២.០០០​នាក់​ចេញពី​ពន្ធនាគារ​ទូ​ទាំង​ប្រទេស រួម​មាន​អ្នកកាសែត​ជា​ច្រើន​ដែ​ល​រិះគន់​រដ្ឋាភិបាលយោធា​៕ (​យោង​តាម​ប្រភព​៖ France 24)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ