រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ
២០២៥ កន្លងទៅ ដោយមានការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាលខណ្ឌ បានឲ្យលោកទៀវ សំអឿន អភិបាលរងខណ្ឌ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម សហការជាមួយកម្លាំងសង្កាត់ចាក់អង្រែលើ ចុះធ្វើរដ្ឋបាលប្រមូលជនអនាថានៅក្រោមស្ពានអាកាសមរតកតេជោ និងកន្លែងចាក់សំរាម ស្ថិតនៅភូមិ៧ សង្កាត់ចាក់អង្រែលើ ។

ជាលទ្ធផល ប្រមូលជនអនាថាបានចំនួន៣២នាក់(ស្រី១៣នាក់) កុមារ៤នាក់(ស្រីម្នាក់)។ ក្នុងចំណោម៣២នាក់នេះ មានប្រើប្រាស់គ្រឿងញៀនចំនួន២៨នាក់ (ស្រី១២នាក់) និងបានធ្វើបែបបទបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ៕





ចែករំលែកព័តមាននេះ